ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានអនុញ្ញាឲ្យ Mr.Shoji KIMURA ជាទីប្រឹក្សាកសិកម្មនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផ្កាយរណបជប៉ុននិងជាទីប្រឹក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅទីស្តីការក្រសួងនារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាឲ្យ Mr.Shoji KIMURA ជាទីប្រឹក្សាកសិកម្មនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាផ្កាយរណបជប៉ុននិងជាទីប្រឹក្សា បច្ចេកទេសនៃគម្រោង ASEAN Food Security Information System ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗទាក់ទងនិងប្រធានបទថាតើ ១-ត្រូវធ្វើយ៉ាងណាដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើននាពេលអនាគត ២-រៀបចំប្រព័ន្ធចែកចាយកសិផលពីការផលិត ការដឹកជញ្ជូន និងដំណើរការកែច្នៃដើម្បីនាំចេញ បង្កើតការងារដល់ពលរដ្ឋ បង្កើនតម្លៃបន្ថែម និងធានាបាននូវគុណភាព សុវត្ថិភាពនិងអនាម័យល្អ។ លោក Shoji KAMURA ក៏បានរៀបចំសេចក្តីព្រាងឯកសារគម្រោងស្តីពី Integration Project on Agricultural Products Exports Establishment in Cambodia ដាក់ជូនក្រសួងដើម្បីពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ។

នាឪកាសនេះឯកឧត្តមរដ្ឋមន្រ្តីសូមស្វាគមន៍និងគាំទ្រចំពោះគម្រោងដែលបានលើកឡើង ព្រោះគម្រោងអាចជួយបង្កើនប្រាក់ចំណូលដល់គ្រូសារកសិករតាមរយៈការបង្កើនផលិតផលកសិកម្ម ការកែច្នៃ ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកនិងធ្វើការនាំចេញ បង្កើតការងារ និងបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម។ ទន្ទឹមនិងនេះគម្រោងក៏នឹងជួយលើកទឹកចិត្តដល់អ្នកផលិតផលិតផលបន្លែនិងផ្លែឈើធានាបានគុណភាព និងអនាម័យសមស្របតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិនាពេលបច្ចុប្បន្ន។

លើសពីនេះគម្រោងអាចជួយបែងចែក កំណត់ច្បាស់លាស់នូវតំបន់ដាំដុះដំណាំឲ្យបានសមស្របទៅតាមទីតាំងភូមិសាស្រ្ត សណ្ឋានដី គុណភាពដីនិងប្រភពទឹក ដែលបង្កលក្ខណៈងាយស្រួលដល់កសិករក្នុងការសម្រេចចិត្តធ្វើការជ្រើសរើសពូជ ឬប្រភេទដំណាំដើម្បីធ្វើការដាំដុះ។ ទាក់ទងនិងសកម្មភាពគម្រោងឯកឧត្តមស្នើសុំឲ្យនាយកដ្ឋានផែនការស្ថិតិ សហការបានល្អដើម្បីឲ្យគម្រោងទទួលបានជោគជ័យ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម