ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតអោយ លោក Richard Kamolvathin នាយកប្រតិបត្តិនៃក្រុមហ៊ុន GroGenesisនៃសហរដ្ឋអាមេរិក និងលោក Sandeep Majumda ប្រធានក្រុមហ៊ុន Curewel International Co., Ltd ចូលជួបសម្តែងការគួរសម

បន្ទាប់មកនៅវេលាម៉ោង៣៖៣៥ រសៀល នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានអនុញ្ញាតអោយ លោក Richard Kamolvathin នាយកប្រតិបត្តិនៃក្រុមហ៊ុន GroGenesisនៃសហរដ្ឋអាមេរិក និងលោក Sandeep Majumdar ប្រធានក្រុមហ៊ុន Curewel International Co., Ltd ចូលជួបសម្តែងការគួរសម និងជម្រាបពីវឌ្ឍនភាពនៃការធ្វើកសិកម្មសរីរាង្គ និងអាហារូបត្ថម្ភ ដែលក្រុមហ៊ុនទាំងពីរបានរួមគ្នាសហការជាមួយវិស័យឯកជននៅកម្ពុជា។យោងតាមការរាយការណ៍របស់លោក Richard Kamolvathin បានអោយដឹងថា ក្រុមហ៊ុនរបស់លោកមានបច្ចេកវិទ្យាទំនើបដែលមិនពឹងពាក់លើការប្រើប្រាស់ជាតិគីមីក្នុងការធ្វើកសិកម្ម ពោលគឺផ្តោតលើការប្រើប្រាស់ជីវវិទ្យាដើម្បីបង្កើនរស្មីសំយោគនៃដំណាំដោយត្រូវចំណាយតែ ៥០០មីលីលីត្រប៉ុណ្ណោះ ក្នុងមួយហត។ ទន្ទឹមនឹងនេះ លោក Richard Kamolvathin ក៏មានបញ្ជាក់ផងដែរថា បន្លែ ផ្លែឈើដែលបានដាំដោយបច្ចេកវិទ្យារបស់លោកត្រូវបានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ទទួលស្គាល់ថាជាម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម