ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបី លើកទី១៧ ដែលបានប្រព្រឹត្តឡើងនៅសណ្ឋាគារ Le Meridien ទីក្រុងឈៀងម៉ៃ

នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងសហការីបានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបី លើកទី១៧ ដែលបានប្រព្រឹត្តឡើងនៅសណ្ឋាគារ Le Meridien ទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបីនេះគីបានសហការចូលរួមពីបណ្តាប្រទេសអាស៊ានទាំង១០ រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន ដោយឈរលើគោលដៅនិងទស្សនវិស័យមួយចំនួនដូចជា ពង្រឹងការពិភាក្សាគោលនយោបាយ ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការលើបញ្ហាស្បៀង កសិកម្មនិងព្រៃឈើ ដោយផ្តល់អាទិភាពលើតំបន់កិច្ចសហប្រតិបត្តិការមួយចំនួនដួចជា

• កាត់បន្ថយភាពក្រីក្រ និងពង្រឹងសន្តិសុខស្បៀងនៅក្នុងតំបន់អាស៊ី • លើកកម្ពស់ការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យស្បៀង កសិកម្ម នេសាទនិងព្រៃឈើ

• អភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យស្បៀង កសិកម្ម នេសាទ និងព្រៃឈើ

• សម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាក្នុងតំបន់ និងអន្តរជាតិលើវិស័យ ស្បៀង កសិកម្ម នេសាទ និងព្រៃឈើ

• ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព

• បង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មានកសិកម្មឱ្យមានប្រសិទ្ធភាព

• ការអភិវឌ្ឍថាមពលជីវម៉ាស • ការកាត់បន្ថយផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ និងការបន្សាំ

• ការត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ • បង្កើនផលិតភាពគុណភាព និងការធ្វើទីផ្សារផលិតផលកសិកម្ម

• ដោះស្រាយបញ្ហា និងបញ្ហាប្រឈមចំពោះវិស័យកសិកម្ម និងព្រៃឈើនៃប្រទេសជាសមាជិក

ក្នុងការឆ្ពោះទៅសម្រេចគោលដៅនិងទស្សនវិស័យដែលបានកំណត់ កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បូកបីបានសម្រេចគាំទ្រយុទ្ធសាស្រ្តស្តីពីស្បៀង កសិកម្ម និងព្រៃឈើ (APTCS) សម្រាប់រយៈពេល ២០១៦-២០២៥។ អង្គពិធីទាំងមូលក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន បូកបីស្តីពីការត្រៀមបម្រុងអង្ករសង្ក្រោះបន្ទាន់ (APTERR) ហើយបានកត់សំគាល់ថាការអនុវត្តកម្មវិធីថ្នាក់ទី៣ ដែលផ្តោតលើការរក្សាទុកស្រូវពីជប៉ុន និងសាធារណរដ្ឋកូរ៉េនៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមីយ៉ាន់ម៉ាពឹតជាការសហការដ៏ល្អ និងមានសារះសំខាន់ក្នុងការធានាដល់សុន្តិសុខស្បៀង។

ទន្ទឹមនឹងនេះ ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀងអាស៊ានបូកបី (AFSIS) ជាពិសេសក្នុងការផ្តល់នូវព័ត៌មានទូលំទូលាយ ស្តីពីសន្តិសុខស្បៀងនៅក្នុងតំបន់ និងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថិតិពីការកែច្នៃស្បៀងអាហារ និងការចែកចាយដំណាំកសិកម្មនៅក្នុងអាស៊ានក៏ត្រូវបានបន្តការគាំទ្រផងដែរតាមរយៈ បង្កើនសកម្មភាពកសាងសមត្ថភាពលើស្ថិតិកសិកម្ម ប្រព័ន្ធទិន្នន័យនិងកម្មវិធីអាយស៊ីធី លើកកម្ពស់បច្ចេកវិទ្យាថ្មីទំនើបក្នុងការអនុវត្តដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅតំបន់អាស៊ាន។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម