ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយប្រតិភូ US ASEAN Business Council ដែលមានតំណាងមកពីក្រុមហ៊ុន០៨

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយប្រតិភូ US ASEAN Business Council ដែលមានតំណាងមកពីក្រុមហ៊ុន០៨ ចូលរួម។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីជំរុញការធ្វើធុរកិច្ចនិងការការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ តំណាងក្រុមហ៊ុនទាំងអស់បានបង្ហាញពីបំណងប្រាថ្នាក្នុងការបង្កើនការធ្វើអាជីវកម្ម លើផ្នែកសេវាកម្មបច្ចេកទេសទំនើប ការបង្កើនពាណិជ្ជកម្មលើធាតុចូលកសិកម្ម ការផ្តល់បច្ចេកទេសចិញ្ចឹមសត្វ រួមនឹកការវិនិយោគលើការផលិតចំណីសត្វនៅកម្ពុជា។

ជាការឆ្លើយតបទៅនឹងគោលបំណងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងបង្កើនការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងបានស្នើឱ្យ ក្រុមហ៊ុនធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃអង្គភាពជំនាញរបស់ក្រសួង ដើម្បីទទួលបាននូវព័ត៌មានជាក់លាក់ សម្រាប់កិច្ចវិនិយោគលើផ្នែកកសិកម្ម។ បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីសក្តានុពលផលិតនិងនាំចេញរបស់កម្ពុជា សម្រាប់ជាមូលដ្ឋានដល់ក្រុមហ៊ុនធ្វើការពង្រីកធុរកិច្ចនៅកម្ពុជា។

ប្រតិភូ US ASEAN Business Council បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបាន ឆ្លៀតឱកាសដ៏មមាញឹក ដើម្បីបកស្រាយពន្យល់ពីឱកាសវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ដល់តំណាងក្រុមហ៊ុនទាំងអស់ និងបានសន្យាថានឹងធ្វើការចុះសិក្សាជាក់ស្តែង ដើម្បីបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម