ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តកិច្ចប្រជុំដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចូលប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៏នៃព្រះរាជាណាចក្រថៃ

បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣៩ត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចូលប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ Chatchai Sarikulya រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៏នៃព្រះរាជាណាចក្រថៃ និងសហការី ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងបានឯកភាពគ្នា៖ ទី១៖ ការកំណត់កាលបរិច្ឆេទចុះកិច្ចសហប្រតិបត្តិការយោគយល់គ្នាលើវិស័យជលផលដែលនឹងអាចប្រព្រឹត្តនៅខែវិឆ្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ។

ទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការអំពីអនាម័យ និងភូតគាមអនាម័យដែលបានឯកភាពរវាងគូភាគីកន្លងទៅ នឹងបន្តខិតខំឲ្យមានការសន្ទនាគ្នាឲ្យបានញឹកញាប់រវាងមន្រ្តីជំនាញនៃប្រទេសទាំងពីរ ដើម្បីឈានទៅកាត់បន្ថយការលំបាកក្នុងការនាំចេញនូវផលិតផលកសិកម្ម។ ទី៣៖ ភាគីកម្ពុជានឹងផ្តល់ចំលើយក្នុងរយៈពេលដ៏ខ្លីទាក់ទងទៅនឹងភាគីថៃបានស្នើសុំគោលការណ៍វិនិយោគនាំចូលពូជដូងប្រេង និងដាំនៅកម្ពុជា។

ទី៤៖បង្កើតស្តង់ដាររួមរវាងប្រទេសទាំងពីរក្នុងការគាំទ្រផ្តល់វិញ្ញាបនបត្រសុវត្ថិភាពអាហារ ក៏ដូចជាសុខភាពសត្វ និងផលិតកម្មសត្វដើម្បីធានានូវសុវត្ថិភាពដល់ប្រជាជនបរិភោគ និងទប់ស្កាត់នៃការរាលដាលជំងឺឆ្លងសត្វតាមការធ្វើចរាចរណ៍សត្វរវាងប្រទេស។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម