ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្មនៃសហព័ន្ធរុស្សី

នៅរសៀលម៉ោង៣និង៣០ នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីបានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចូលរួមវេទិកាជលផលពិភពលោក នៅឯទីក្រុង St. Petersburg សហព័ន្ធរុស្សី រួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្មនៃសហព័ន្ធរុស្សី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីលទ្ធកម្មនៃផលិតផលកសិកម្ម។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម