ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមវេទិកា ស្តីពីជលផលពិភពលោក ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និងតំណាងអង្គការសហប្រជាជាតិ ហើយនិងតំណាងសមាគមនិងអ្នកវិនិយោគធំៗលើវិស័យជលផល

 នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅ Lenexpo Exhibition Complex មានបើកវេទិកាស្តីពីជលផលពិភពលោក ដើម្បីពិនិត្យមើលទិដ្ឋភាពជាទូទៅនៃការនេសាទនៅលើដែនសមុទ្រពិភពលោកទាំងមូល ដោយផ្តោតទៅលើការសហប្រតិបត្តការ និងការប្រគួតប្រជែងការនេសាទ ក្រោមអធិបតីភាព ឯកឧត្តម Ilya V. SHESTAKOV អនុរដ្ឋមន្រ្តីកសិកម្ម នៃសហព័ន្ធរុស្សី ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និងតំណាងអង្គការសហប្រជាជាតិ ហើយនិងតំណាងសមាគមនិងអ្នកវិនិយោគធំៗលើវិស័យជលផល ។

សូមបញ្ជាក់ថាយោងតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិចំនួនប្រជាជនពិភពលោកនឹងកើនឡើងប្រមាណពី ៧,៤ ទៅ ៨,៥ ពាន់លាននាក់ត្រឹមឆ្នាំ ២០៣០ ។ ទន្ទឹមនឹងបណ្តាប្រទេសធំ ៗ មួយចំនួនខ្វះមូលដ្ឋានធនធាន និងសិទ្ធិអធិបតេយ្យចំពោះការនេសាទត្រីពីតំបន់ជីវចម្រុះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនិមួយៗនៅតែមិនអាចរំលោភបំពានបានរួមបញ្ចូលទាំងការធ្វើនាវាចរផងដែរ។ ដោយឡែកនៅក្នុងតំបន់ទឹកសមុទ្រភាគច្រើនជាផ្នែកនៃមហាសមុទ្រពិភពលោកត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងអន្តរជាតិពហុភាគី ប៉ុន្តែទោះយ៉ាងណាក៏ដោយក៏នៅមានតំបន់អាចបំពានច្បាប់បានដែរ។ ទន្ទឹមនឹងនេះដែរអង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីការពារ “ស្ថានភាពរបស់មហាសមុទ្រ” និងបង្កើតតំបន់សមុទ្រការពារដែលជាកន្លែងនេសាទឧស្សាហកម្មមានម្រិត។

ទន្ទឹមនឹងនេះក៏មានសំណួរបានចោទឡើងថាតើយើងអាចរកតុល្យភាពរវាងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធច្រើនយ៉ាងដូចម្តេច?តើច្បាប់ដែលមានស្រាប់អាចមានភាពហ្មត់ចត់និងអាចបញ្ចប់កិច្ចព្រមព្រៀងសកលថ្មីស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃជីវចម្រុះរបស់មហាសមុទ្រពិភពលោកបានយ៉ាងដូចម្តេច? អ្នកនយោបាយ អ្នកជំនាញ និងនាយកប្រតិបត្តិអាជីវកម្មឈានមុខគេនឹងពិភាក្សាអំពីការរំពឹងទុករយៈពេលវែងសម្រាប់ការអភិវឌ្ឍជលផលនៅក្នុងមហាសមុទ្រពិភពលោកនិងហានិភ័យដែលពាក់ព័ន្ធ។ លទ្ធផលរំពឹងទុក៖ ចងក្រងឯកសារតួនាទីរបស់អ្នកពាក់ព័ន្ធសំខាន់ៗ។

មេរៀនដែលមានប្រយោជន៍សម្រាប់ធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀងសម្រាប់គ្រប់គ្រងតំបន់ការធ្វើនេសាទគ្មានច្បាប់ឬការកែប្រែអនុសញ្ញាដែលមានស្រាប់។ ការសម្រេចចិត្តដែលអាចធ្វើបានរៀបចំសន្និសិទអន្តរជាតិក្រោមការឧបត្ថម្ភរបស់អង្គការស្បៀង និងកសិកម្មសហប្រជាជាតិដើម្បីបង្កើតនិងសម្របសម្រួលតាមល័ក្ខខ័ណ្ឌ និងច្បាប់ជាសកលដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនិងគោលបំណងសម្រាប់ប្រទេសនានាក្នុងការចូលទៅកាន់តំបន់ចំហនៃមហាសមុទ្រពិភពលោក។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម