ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពបន្តកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២

នៅវេលាម៉ោង ១០ និង១៥ នាទី ព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ អប្សារាផាលេស នៅខេត្តសៀមរាប មានបន្តរៀបចំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២ប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្រោមអធិបតេយ្យភាពឯកឧត្តមសហប្រធាន វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Ramesh Subramaniam អគ្គនាយកនៃអគ្គនាយកដ្ឋានទទួលបន្ទុក តំបន់អាស៊ីអាគ្នេឃ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី និងមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី កសិកម្ម ដែលអញ្ជើញមកពី សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតឡាវ ព្រះរាជាណាចក្រថៃ សហភាពមីយ៉ាមា និងសាធារណរដ្ឋសង្កមនិយមវៀតណាម ហើយនិងសមាជិកសមាជិកានៃក្រុមការងារកសិកម្ម នៃប្រទេសទាំង៦ ក្រោមប្រធានបទ ការធ្វើដំណើរឆ្ពោះទៅការអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយបរិយាប័ន្ន សុវត្តិភាព និងនិរន្តរភាព ។

គោលបំណងបំណងសំខាន់នៃកិច្ចប្រជុំ គឺ៖ (១)ធ្វើការអនុម័តគាំទ្ររួមគ្នាលើផែនការយុទ្ធសាស្រ្តសម្រាប់ជំរុញខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយសុវត្ថិភាពនិងភាតរបរិស្ថានក្នុងមហាអនុតំបន់មេគង្គ និងផែនការសកម្មភាពសៀមរាប ២០១៨-២០២២ (២) ធ្វើបច្ចុប្បន្នភាពនៃការអនុវត្តកម្មវិធីស្នូលគាំទ្រវិស័យកសិកម្មជំហ៊ានទី២ (CASP II) និង (៣) លើកកម្ពស់ការផ្សារភ្ជាប់សកម្មភាពកសិកម្មទៅនឹងកម្មវិធី GMS តាមរយៈក្របខណ្ឌវិនិយោគតំបន់នៃមហាអនុតំបន់មេគង្គ ព្រមទាំងការប្រារព្ធខួបលើកទី២៥ នៃកម្មវិធីអភិវឌ្ឍន៍ក្នុងមហាអនុតំបន់មេគង្គ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម