ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ក្នុងការរៀបចំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២

នៅវេលាម៉ោង ៣ និង ១៥នាទី ល្ងាចថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ អប្សារាផាលេស នៅខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំចង្អៀត បើកទូលាយជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ក្នុងការរៀបចំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២នៃបណ្តាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅថ្ងៃស្អែកទី៨ កញ្ញា ទាក់ទងការធ្វើដំណើរឆ្ពោះទៅការអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយបរិយាប័ន្ន សុវត្តិភាព និងនិរន្តរភាព ដែលតម្រង់ទិសស្រួចទៅលើមីក្រូ ដើម្បីឈានទៅដល់ការអនុវត្តគម្រោងបានពេញលេញ ដោយឲ្យស្ថិតនៅក្នុងក្របខណ្ឌប្រព័ន្ធកម្មវិធីវិស័យកវិសិកម្មនៃមហាអនុតំបន់ទន្លេមេគង្គ ទាំងគម្រោងការវិនិយោគ និងការកសាងសមត្ថភាព ។

ដោយឡែកទា់ក់ទងទៅនឹងទម្រង់ទិសម៉ាក្រូ អង្គប្រជុំបានពិនិត្យឃើញថា ត្រូវការពេលវេលាច្រើនក្នុងការតម្រង់ទិស និងការដាក់ចេញជាគោលនយោបាយជាតិនិមួយ ដែលគួរទុកជូនរដ្ឋាភិបាលបណ្តាប្រទេសជាសមាជិក ធ្វើសេចក្តីសម្រេច ទាំងការសម្របសម្រួលស្ថាប័នសាធារណៈ និងវិស័យឯកជន ហើយនិងការរៀបចំគោលនយោបាយ សុវត្តិភាពនៃខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម