ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Li Zhiyong អគ្គនាយករងនៃអង្គការ International Bamboo and Rattan Organization (INBAR)ចូលជួបសម្តែងការគួរសម

 នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ Dr. Li Zhiyong អគ្គនាយករងនៃអង្គការ International Bamboo and Rattan Organization (INBAR) និងសហការីជួបសម្តែងការគួរសម និងព្រឹក្សាយោបល់ស្តី ពីការអញ្ជើញកម្ពុជាឲ្យចូលរួមជាសមាជិកនៃអង្គការ INBAR។ លោក Dr. Li Zhiyong បានឲ្យដឹងថាអង្គការ INBAR បច្ចុប្បន្នមានសមាជិកចំនួន ៤២ប្រទេស។

អត្ថប្រយោជន៏របស់សមាជិក INBAR និងទទួលបានរួមមាន៖

ទី១. ជួយរៀបចំគោលនយោបាយដាំដុះឫស្សី និងផ្តៅឲ្យស្របទៅនិងនីតិវិធីអន្តរជាតិ ជាពិសេសដើម្បីឆ្លើយតបទៅនិងគោលការណ៍អភិវឌ្ឍន៍ផ្លូវមួយ ខ្សែក្រវាត់មួយរបស់រាជរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិនទី២. ទាក់ទាញវិនិយោគិនក្រៅស្រុក និងវិស័យឯកជនចូលរួមលើកកម្ពស់ឧស្សាហកម្មកែរច្នៃឫស្សី និងផ្តៅ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទី៣. បង្កើនសមត្ថភាពធនធានមនុស្ស និងបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់សហគមន៍ កសិកម្ម និងព្រៃឈើ។ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងមានចំណាប់អារម្មណ៍ចង់ចូលជាសមាជិកនៃអង្គការ INBAR ដើម្បីលើកស្ទួយការអភិវឌ្ឍន៍វិស័យព្រៃឈើ ជាពិសេសសហគមន៍ព្រៃឈើ។ ឯកឧត្តមរដ្ឋមន្ត្រីនិងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យនិងសម្រេច។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម