ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជាលក្ខណគ្រួសាររបស់លោកមាស អិននៅភូមិអូរស្ពាន ឃុំអូរ ស្ពាន សង្កាត់ស្ពានមានជ័យ

 នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ដដែល ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បាន បន្តដំណើរទៅពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជា លក្ខណគ្រួសាររបស់លោកមាស អិននៅភូមិអូរស្ពាន ឃុំអូរ ស្ពាន សង្កាត់ស្ពានមានជ័យ។ បច្ចប្បន្នគាត់ចិញ្ចឹមជ្រូកសាច់ និងពូជប្រមាណ ១០០ ក្បាល និងមានរបរលក់ ចំណីសត្វនិងថ្នាំការពារជំងឺផងដែរ។ លោកបាន ប្រកាន់យករបរនេះជាង២០ឆ្នាំមកហើយឃើញថាមានការរីកចម្រើនធ្វើឲ្យជីវភាពមានការផ្លាស់ប្តូរយ៉ាងគាប់ប្រសើរ។

ឯកឧត្តមរដ្ឋមន្ដ្រីសូមសម្តែងនូវការគាំទ្រនិងលើកទឹកចិត្តឲ្យបន្តប្រកាន់យករបរ នេះព្រោះវាបានជួយកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ សូមឲ្យចងក្រងជាសហគមន៍ផលិត ចុះបញ្ជីនៅមន្ទីរដើម្បីប្រមូលផ្តុំកំលាំងផលិតឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។

ក្រៅពីការងារចិញ្ចឹមសត្វគួរដាំដំណាំរួមផ្សំនិងប្រើអស់លទ្ធភាពលាមកជ្រូកដែលជាវត្ថុធាតុដើមដ៏មានសារប្រយោជន៍និងគុណតម្លៃខ្ពស់ក្នុងការផលិតជីកុំប៉ុស្តិ កាត់បន្ថយការប្រើជីគីមី ដើម្បីសុខភាពអ្នកបរិភោគ។ លោកសូមឲ្យមន្ទីរ ការិយាល័យជំនាញចុះជួយការងារបច្ចេកទេសបន្ថែមទៀតធ្វើយ៉ាងណាឲ្យគាត់មានលទ្ធភាពបង្កើនប្រាក់ចំណូល និងធានាការផលិតរបស់គាត់មាននិរន្តរភាពយូអង្វែង។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម