ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតអោយលោកម៉ីច សុខន នាយកក្រុមហ៊ុន សុខកាណ្ឌីកាហ្គ្រីន ខូអិលធីឌី សហការណ៍ជាមួយរោងចក្រផលិតជីកសិកម្ម ICL/Potash Fertilizers នៃប្រទេសអ៊ីស៊្រាអែល ចូលជួបសម្តែងការគួរសម

 នៅរសៀលថ្ងៃ០៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយលោកម៉ីច សុខន នាយកក្រុមហ៊ុន សុខកាណ្ឌីកា ហ្គ្រីន ខូ អិលធីឌី សហការណ៏ជាមួយរោងចក្រផលិតជីកសិកម្ម ICL/Potash Fertilizers នៃប្រទេសអ៊ីស៊្រាអែល ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ស្តីពីបច្ចុប្បន្នភាពនៃផលិតផលជីកសិកម្មនៅកម្ពុជា។

លោកម៉ីច សុខន បានជំរាបថាក្រុមហ៊ុនរបស់លោក និងសហការណ៏ជាមួយរោងចក្រផលិតជីកសិកម្ម ICL/Potash Fertilizers នៃប្រទេសអ៊ីស៊្រាអែលដើម្បីនាំជីធម្មជាតិមកផ្គត់ផ្គង់ទីផ្សារកសិកម្ម ដើម្បីជំរុញគុណភាពផលិផលកសិកម្មកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនលោកនិងរោងចក្រ ICL/Potash Fertilizers និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការពិនិត្យពិសោធន៍ និងទទួលស្វាគមន៍ប្រតិភូរាជរដ្ឋាភិបាលអោយទៅទស្សនៈកិច្ចនៅប្រទេសអ៊ីស៊្រាអែល។

ឆ្លើយតបទៅនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើអោយអ្នកឯកទេសអ៊ីស៊្រាអែលសហការណ៏ជាមួយអគ្គនាយកដ្ឋានកសិកម្មចុះជួយប្រជាកសិករក្នុងការសិក្សាស្រាវជ្រាវគុណភាពដី និងតម្រូវការនៃប្រភេទជីអោយត្រូវនិងដំណាំ ដើម្បីធានាគុណភាព និរន្តរភាពដី និងទទួលបាទទិន្នផលខ្ពស់ ហើយមិនបង្កផលប៉ះពាល់ដល់ផលិតផលកសិកម្មកម្ពុជា នាពេលអនាគត់។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម