ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកសាស្រ្តាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ ចូលជួបពិភាក្សាការងារ

 កាលពីវេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តទទួលជួប លោកសាស្រ្តាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅឯទីស្តីការក្រសួង ដើម្បីពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏វិស័យកសិកម្មរយៈពេលវែងនៅកម្ពុជា។

លោកសាស្រ្តាចារ្យ Andrew Campbell បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតអោយ លោក និងប្រតិភូចូលជួបពិភាក្សាការងារ។ លោកបានគូសបញ្ជាក់ថា គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីពិភាក្សាអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលបាននិងកំពុងប្រទះ និងពិនិត្យមើលនូវហានិភ័យលើវិស័យកសិកម្មដែលនឹងកើតឡើងនាពេលខាងមុខ ដើម្បីសិក្សាស្វែងរកនូវកាលានុវត្តភាពក្នុងការដោះស្រាយនូវបញ្ហាទាំងនោះអោយមានប្រសិទ្ធភាព និងនិរន្តភាព។ លោកបានបន្តថា តាមរយៈការគាំទ្រលើការស្រាវជ្រាវរបស់មជ្ឈមណ្ឌលនេះ លោកមានជំនឿថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចនឹងមានលទ្ធភាពពេញលេញក្នុងការទទួលបាននូវពត៌មាន ក៏ដូចជាធាតុចូលសំខាន់ៗបន្ថែមទៀត សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏វិស័យកសិកម្មរយៈពេលវែងកាន់តែប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែគាំទ្រ និងសហការបានល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៏វិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏វិស័យកសិកម្ម រយៈពេលវែង ដែលទាមទារនូវការបញ្ជូលការសិក្សាស្រាវជ្រាវអំពី ការជំរុញផលិតកម្មកសិកម្មដែលមានតម្លៃថ្លៃដើមទាប និងការធ្វើពិពិធកម្មដំណាំស្រូវនិងដំណាំផ្សេងៗដែលអាចផ្តល់នូវទិន្នផលខ្ពស់ ការជំរុញផលិតកម្មសត្វនិងសុខភាពសត្វ ដោយពង្រីកការផលិតចំណីសត្វដែលមានភាពប្រកួតប្រជែង គុណភាពខ្ពស់ និងបង្កើននូវតំលៃបន្ថែម ការពង្រឹងសមត្ថភាពស្រាវជ្រាវក្នុងការពង្រីកវារីវប្បកម្មដើម្បីធានាសន្តិសុខស្បៀង និងកាត់បន្ថយការនេសាទធម្មជាតិ ការបង្កើតនូវសកម្មភាពថ្មីដល់សហគមន៏ព្រៃឈើដើម្បីបង្កអោយមានជីវភាពប្រសើរដោយកាត់បន្ថយការពឹងផ្អែកលើធនធានព្រៃឈើ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងវិស័យកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញអោយមានការផ្សារភ្ជាប់វិស័យឯកជនផងដែរនៅក្នុងការរៀបចំផែនការយុទ្ធសាស្រ្តនេះ ដើម្បីធានាដល់និរន្តភាពទីផ្សារកសិកម្ម ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយរដ្ឋាភិបាលអូស្រ្តាលីបន្តគាំទ្រដល់ការពង្រឹងសមត្ថភាពមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការផ្តល់នូវអាហារូបករណ៍សិក្សានៅឯប្រទេសអូស្រ្តាលី។ កិច្ចជំនួបនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃដដែលប្រកដោយភាពស្និទ្ធស្នាល និងការយោគយល់ខ្ពស់។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម