ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតអោយលោក Philippe Steinmetz ប្រធានតំណាងភ្ញាក់ងារបារាំងដើម្បីអភិវឌ្ឍន៍(AFD) និងចូលរួមជួបសម្តែងការគួរសម ពិភាក្សាការងារ

ជាបន្ទាប់ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានអនុញ្ញាតអោយលោក Philippe Steinmetz ប្រធានតំណាងភ្ញាក់ងារបារាំងដើម្បីអភិវឌ្ឍន៍(AFD) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ពីវឌ្ឍនភាពនៃការងាររៀបចំគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធដើម្បីជម្រុញការអភិវឌ្ឍវិស័យកសិកម្ម ។ សូមបញ្ជាក់ថា ក្រោយពីបានពិភាក្សាការងារមក ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការកសាងគម្រោងកម្មវិធីថ្មីត្រូវផ្សារភ្ជាប់ការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការធ្វើកសិកម្មតាមកិច្ចសន្យា ដោយត្រូវរៀបចំដាក់បញ្ចូលសកម្មភាពមួយចំនួន ដូចជា ការអភិវឌ្ឍកសិកម្ម ការកសាងសមត្ថភាពសហគមន៍កសិកម្មនិងវិស័យឯកជន និងការផ្តល់ឥណទានក្នុងការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈធនាគារសាធារណៈមួយ ដើម្បីធ្វើឲ្យសម្រេចគោលបំណងដ៏ធំគឺការនាំចេញកសិផលឲ្យទទួលបានជោគជ័យ ដែលអាចចូលរួមចំណែកលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករ និងសេដ្ឋកិច្ចកម្ពុជា ឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម