ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Januar Hakim ជំនាញការគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ

 កាលពីវេលាម៉ោង ០៣:៣០ នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តទទួលជួប លោក Januar Hakim ជំនាញការគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ ប្រចាំនៅកម្ពុជា នៅឯទីស្តីការក្រសួង ដើម្បីពិគ្រោះយោបល់ពីការរៀបចំថ្មីដែលគ្រោងនឹងដាក់អោយអនុវត្ត សម្រាប់ឆ្នាំ២០១៧-២០១៩។

លោក Januar Hakim បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតអោយប្រតិភូរបស់លោកបានចូលជួបពិភាក្សាការងារ។ លោកបានបញ្ជាក់ថា គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីពិភាក្សាអំពីគម្រោងថ្មី ដែលមានឈ្មោះថា គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធតម្លៃនៃខ្សែសង្វាក់កសិកម្ម ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩។

គួរបញ្ជាក់ថាគម្រោងនេះនឹងផ្តោតទៅលើផលិតផលកសិកម្មមិនមែនស្រូវ និងការចិញ្ចឹមសត្វ ដោយមានបញ្ជូលការរៀបចំប្រព័ន្ធធារាសាស្រ្ត ការកសាងផ្លូវលំ ការគាំទ្រសហគមន៏កសិកម្ម ការផ្សារភ្ជាប់រវាងសហគ្រាសខ្នាតតូចនិងមធ្យមទៅនឹងអ្នកផលិត ដើម្បីអនុវត្តផលិតកម្មតាមកិច្ចសន្យា និងសហការជាមួយធនាគារពាណិជ្ជក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានដល់កសិករ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ដែលបានផ្តល់ និងបន្តការគាំទ្រហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ការខិតខំរបស់ ADB ដែលបានរៀបចំគម្រោងបានគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈចូលរួមពីវិស័យពាក់ព័ន្ធ។ ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយ ADB តាមដាន និងវាយតម្លៃ គម្រោងដែលបានអនុវត្តកន្លងមកជាពិសេសហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងដឹកជញ្ជូន ដើម្បីពិនិត្យមើលពីប្រសិទ្ធភាពនៃការបង្កបង្កើន និងទទួលផលរបស់កសិករ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រដល់ការផ្សារភ្ជាប់វិស័យឯកជន ជាពិសេស ធនាគារឯកជន ក្នុងការចូលរួមចំណែកក្នុងការគាំទ្រហិរញ្ញប្បទានដ ល់កសិករដែលមានបញ្ហាសេដ្ឋកិច្ច ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រអោយគម្រោងផ្តោតការគិតគូរលើការអនុវត្តផលិតកម្មតាមកិច្ចសន្យារវាងអ្នកទិញ និងអ្នកផលិត ជាមួយនឹងការបញ្ជូលបច្ចេកទេសដាំដុះដែលមានបទដ្ឋានត្រឹមត្រូវ និងមានសុវត្ថិភាព ដែលអាចឈានទៅធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម