ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយ លោក Alexandre Huynh តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

កាលពីវេលាម៉ោង ០២:៣០ នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោក Alexandre Huynh តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហការទ្វេភាគី នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក Alexandre Huynh បានមានប្រសាសថាលោកបានពិនិត្យឃើញនូវសក្តានុពលដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាកសិករនៅកម្ពុចា

តាមរយៈការផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករពីការដាំដុះតាមទំលាប់ ឬតាមរដូវកាល ឬតាមការបំផុសបំផុល ទៅជាការដាំដុះដែលមានលក្ខណៈផ្សារភ្ជាប់ទៅនឹងទីផ្សារ ជាពិសេស បន្លែ ជាដំណាំដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ និងអាចរកចំណូលបានខ្ពស់ប្រៀបធៀបនឹងដំណាំដទៃ។ ពាក់ព័ន្ធនឹងការជំរុញផលិតកម្មបន្លែនៅកម្ពុជានេះ លោកនឹងចាត់អោយជំនាញការចុះមកសិក្សា និងរៀបចំគម្រោងជាមួយមន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធានាដល់សន្តិសុខ និងសុវត្ថិភាពស្បៀងអាហារនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ FAO ដែលបានពិនិត្យឃើញនូវបញ្ហាប្រឈមវិស័យកសិកម្មនៅកម្ពុជា ហើយបានផ្តល់និងបន្តការគាំទ្រដល់កម្ពុជាលើវិស័យនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអោយអង្គការ FAO ពិនិត្យមើលលទ្ធភាពក្នុងការគាំទ្រហិរញ្ញប្បទានក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងមានលក្ខណៈទំនើប ដែលអាចផ្គត់ផ្គង់ដល់ប្រភេទដំណាំបន្លែ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយ FAO គាំទ្រលើការរៀបចំប្រព័ន្ធពត៌មានទីផ្សារ ដើម្បីសម្រួលដល់ការរៀបចំផែនការ និងការព្យាករណ៏ទីផ្សារសម្រាប់កសិករក្នុងការដាំដុះ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីចំណុចសំខាន់ៗដែលត្រូវបន្តពិចារណា ដូចជាគោលនយោបាយពង្រីកទីផ្សារកសិ-ឧស្សាហកម្ម ដើម្បីកែច្នៃនូវកសិផលនានាដែលផលិតលើសតម្រូវការទីផ្សារ និងការវេចខ្ចប់ដែលគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ គោលនយោបាយផ្សារភ្ជាប់រវាងសហគមន៏កសិកម្មទៅនឹងស្ថាប័នគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ គោលនយោបាយសម្រួលដល់ការដឹកជញ្ជូនទាំងផ្លូវគោក ទឹក និងអាកាស និងការសម្រួលដល់របាំងអនាម័យ និងភូតគាមអនាម័យ ដែលអាចពន្លឿនដល់ការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម