ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពបង្កបង្កើនផលរបស់ប្រជាកសិករដែលរស់នៅជុំវិញអាងតម្កល់ទឹក៧៧

នៅល្ងាចថ្ងៃដដែលឯកឧត្តមរដ្ឋមន្រ្តីបាន បន្តដំណើរទៅពិនិត្យសកម្មភាពបង្កបង្កើនផលរបស់ប្រជាកសិករដែលរស់នៅជុំវិញអាងតម្កល់ទឹក៧៧ និងពិនិត្យការព្រោះស្រូវដោយឧបករណ៍ព្រោះដែលកែច្នៃដោយវិទ្យាស្ថានស្រាវជ្រាវនិងអភវឌ្ឍន៍កសិកម្ម CARDI នៅភូមិខ្ពបរុន ឃុំខ្ពបរុនស្រុកជុំគីរី។

មានមតិផ្តាំផ្ញើនាឱកាសនេះឯកឧត្តមរដ្ឋមន្ដ្រីសុំអោយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យជំនាញចុះមកជួយបណ្តុះបណ្តាលការងារបច្ចេកទេសបន្ថែម ជាពិសេស លើ ការដាំដុះដំណាំស្រូវ ត្រូវទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីទឹកក្នុងអាងពិសេសក្នុងរដូវប្រាំង រដ្ឋបាលជលផលគួរលែងត្រីមេពូជទុកគ្រាន់ឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងអាស្រ័យផល ពីអាងទឹកនេះ។ជាមួយគ្នានេះ លោកបានកោតសរសើរនិងគាំទ្រចំពោះគំនិតច្នៃប្រឌិតរបស់មន្រ្តី CARDI ដែលបានផលិតឧបករណ៍ព្រោះស្រូវខ្នាតតូចនេះ ងាយស្រួលប្រើ ហើយតម្លៃសមរម្យ សម្រាប់កសិករសន្សំពេល កាត់បន្ថយពូជ ចំណេញប្រាក់។ គួររិះរកកែច្នៃខ្នាតធំសម្រាប់កសិករដែលមានដីស្រែច្រើនហិកតា បើអាចធ្វើបានយើងអាចកាត់បន្ថយការនាំចូលឧបករណ៍ នេះពីបរទេស។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម