ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យសមិទ្ធិផលរបស់សហគមន៍កសិកម្មខ្ពបរុនគំនិតថ្មី ស្រុកជុំគីរី ខេត្តកំពត

 ចាកចេញពីខេត្តតាកែវ ឯកឧត្តមរដ្ឋមន្រ្តីនិងសហការីបានបន្តដំណើរទៅភូមិខ្ពបរុន ឃុំខ្ពបរុន ស្រុកជុំគីរី ខេត្តកំពតដើម្បីពិនិត្យសមិទ្ធិផលរបស់សហគមន៍កសិកម្មខ្ពបរុនគំនិតថ្មី។សហគមន៍នេះបានបង្កើតឡើងឆ្នាំ១៩៩៥ក្រោមការជួយឧបត្ថម្ភពីគម្រោង របស់អង្គការស៊ីដសេដល់ឆ្នាំ២០០៦។ ឆ្នាំ២០១៤ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាបានមកបន្តជួយគាំទ្រសហគមន៍។ បច្ចប្បន្នសហគមន៍មានសមាជិក៨០ គ្រួសារ ៦០%ជាស្រ្តី។សហគមន៍មានភារកិច្ចចំបង គឺផ្តល់សេវា ឥណទានជាប្រាក់ ឥណទានស្រូវ ទិញ_លក់ស្រូវ ជីនិងថ្នាំកសិកម្ម និងផលិតពូជស្រូវ។នៅឆ្នាំ២០១៧ សហគមន៍ មានទុនបង្វិលសរុប ៣៦០ លានរៀល។ ចំពោះមុខសហគមន៍នៅមានការជួបបញ្ហាប្រឈម មួយចំនួន ដូចជា ខ្វះទុនជាឥណទានក្នុងការបង្វិល ខ្វះមធ្យោបាយដឹកជញ្ជូន និងឃ្លាំងស្តុកស្រូវ។

ឯកឧត្តមរដ្ឋមន្ដ្រី សុំឱ្យគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយជំរុញបន្ថែមលើការងារដែលនៅខ្វះចន្លោះបន្ថែមលើការងារចិញ្ចឹម​សត្វនិងដំណាំរួមផ្សំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដែលមានស្រាប់ដើម្បីជួយលើកតម្កើនកម្រិតជីវភាពរបស់សមាជិកសហគមន៍ឱ្យបានល្អប្រសើរ និងធ្វើយ៉ាងណារក្សាសកម្មភាពរបស់គម្រោងឱ្យមាន និរន្តរភាព ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម