ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យសមិទ្ធិផលរបស់សហគមន៍កសិកម្មស្តុកស្តម្ភ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសមិទ្ធិផលរបស់សហគមន៍កសិកម្មស្តុកស្តម្ភនៅក្នុងភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សហគមន៍បានកើតឡើងនៅឆ្នាំ២០០៨ ក្រោមការជួយឧបត្ថម្ភពីគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(Cambodia Agricultural Value Chain, CAVAC) កាលនោះមានសមាជិក ២៥គ្រួសារ មានទុន ២ លានរៀល បច្ចុប្បន្នមានសមាជិក៤២៣គ្រួសារ និងមានទុនជាង២ពាន់លានរៀល។ សហគមន៍មានផ្តល់ឥណទានជូនដល់សមាជិក ម៉ាស៊ីនកិនស្រូវ សិប្បកម្មចំណីសត្វ រោងសម្ងួតស្រូវ ចុះកិច្ចសន្យាប្រមូលទិញស្រូវ ផលិតអង្ករ សរីរាង្គផ្គត់ផ្គង់ទីផ្សារភ្នំពេញ។ បច្ចប្បន្នសហគមន៍នៅមានបញ្ហាប្រឈមមួយចំនួននៅឡើយ ដែលទាមទាឲ្យអ្នកពាក់ព័ន្ធផ្តល់ការជួយឧបត្ថម្ភ និងគាំទ្របន្ថែម ដូចជាខ្វះទុនក្នុងការពង្រីកឡសម្ងួតស្រូវ និងទុនបង្វិលជារួម ដើម្បីនិរន្តរភាពសហគមន៍ប្រកបដោយជោគជ័យ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម