ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសព្វព្រះរាជហារទ័យ យាងក្នុងព្រះរាជពិធី "រុក្ខទិវា" ដែលបានប្រារព្ធឡើង នៅទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រេច ខេត្តកណ្តាល

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសព្វព្រះរាជហារទ័យ យាងក្នុងព្រះរាជពិធី "រុក្ខទិវា" ដែលបានប្រារព្ធឡើង នៅទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។

រាយការណ៏ក្នុងពិធីនោះ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង អាជ្ញាធរខេត្តកណ្តាល បានកំណត់យកទីតាំងស្ថិតនៅភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រារព្ធពិធីរុក្ខទិវាលើកទី២៧ នៅលើផ្ទៃដីទំហំ១០ហិកតា ហើយកូនឈើដែលត្រូវយកមកដាំ នៅក្នុងពិធីនេះ រួមមានប្រភេទឈើក្រញូង ធ្នង់ និងគីនីន សរុបចំនួន៨,៨៣០ដើម។

ឯកឧត្ដមរដ្ឋមន្ត្រីគូសបញ្ជាក់ថា គោលបំណងសំខាន់នៃពិធីរុក្ខទិវានេះ គឺដើម្បីបំផុតស្មារតីចូលរួមស្តារ និងដាំដើមឈើឡើងវិញ ធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន រក្សានិយតភាពប្រភពទឹក ការពារទីជម្រាលនិងជីវចម្រុះ ព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នទៅបរិយាកាស និងជួយទ្រទ្រង់ជីវភាពរស់នៅ សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ ដែលពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ។ ធនធានព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសបានផ្តល់សារប្រយោជន៍ជាច្រើន ដល់សង្គមជាតិយើងតាំងពីដើម រហូតដល់បច្ចុប្បន្ន និងអនាគត។

ដូច្នេះ ពលរដ្ឋគ្រប់រូបមានភារកិច្ចថែរក្សាការពារ ប្រភពទ្រទ្រង់ជីវិតនេះ ដោយត្រូវចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍព្រៃឈើ ឲ្យមានប្រសិទ្ធិភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិយើងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត៕  

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម