ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះសំណេះសំណាលនិងពិនិត្យការដាំដុះរបស់កសិករគំរូ

រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចុះសំណេះសំណាលនិងពិនិត្យការដាំដុះរបស់កសិករគំរូ លោកស្រី លឹម សុភាព ដែលជាសមាជិកគ្រួសារមួយក្នុងចំណោម ៣ គ្រួសារដែលខំព្រឹងប្រែងបង្កើតជាសហគមន៍ដាំដុះបន្លែ និងទំពាំងបារាំង Asparagus នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។

សូមបញ្ជាក់ផងដែរថាសហគមន៍នេះកំពុងដាំដុះលើផ្ទៃដីសរុប ៥ ហិចតា ដោយមាន ទំពាំងបារាំង ១ រ៉ៃ ដំឡូងម៉ី ២ ហិចតា និង ពោត ២ ហិចតា។ ចំពោះទំពាំងបារាំងលោកស្រី លឹម សុភាព បានបញ្ជាក់បន្ថែមថា គាត់បានដាំរយះពេល ១៤ ខែ មកហើយ ដោយមានលទ្ធភាពប្រមូលផលជារៀងរាល់ថ្ងៃពី ៧ គីឡូក្រាម ទៅ ២៨ គីឡូក្រាម។

ទន្ទឹមនឹងនេះ ការប្រមូលផលពីទំពាំងបារាំងរបស់កសិករគំរូមួយរូបនេះបានជួយក្រុមគ្រួសារគាត់រកប្រាក់ចំណូលបន្ថែមជាមធ្យមជាង ៣ លានរៀល ក្នុងមួយវគ្គ ស្មើនឹងរយះពេល ៦០ ថ្ងៃ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តចុះពិនិត្យមើលការដាំដុះបន្ថែមទៀតរបស់កសិករ ស៊ូ ប៊ុន្នី ដែលមានផ្ទៃដីដាំដុះសរុបចំនួន៧ហិកតា ក្នុងនោះមានដំណាំមៀន និងស្រកានាគចំនួន៥ហិកតាកន្លះ និងផ្ទៃដី១ហិកតាកន្លះ ដាំដុះទំពាំងបារាំងផងដែរ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម