ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យសហគមន៏មៀនប៉ៃលិន ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ

 កាលពីវេលាម៉ោង ២ :៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានបន្តចុះពិនិត្យសហគមន៏មៀនប៉ៃលិន ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលពីស្ថានភាពការដាំដុះមៀននៅក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា សហគមន៏មៀនប៉ៃលិនបានបង្កើតកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ហើយបច្ចុប្បន្នមានសមាជិក ២៣៨នាក់ ដាំដុះលើផ្ទៃដីសរុប ១០៥៥ហិកតា អាចប្រមូលផលបានប្រមាណ ១៣០០តោនក្នុងមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនបងប្អូនសមាជិក សហគមន៏ពីស្ថានភាពទីផ្សារ និងឧបសគ្គនៃការនាំចេញ-ចូលផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយសហគមន៏ពិភាក្សាជាមួយឈ្មួញដែលជាភាគីអ្នកទិញច្បាស់លាស់ ដើម្បីពិនិត្យមើលនូវលក្ខខណ្ឌតម្រូវ ហើយផ្តល់ពត៌មានមកក្រសួងដើម្បីក្រសួងចាត់អោយអង្គភាពជំនាញក្រោមឱវាទចុះមកសហការ និងរៀបចំចងក្រងកិច្ចសន្យាកសិកម្មរវាងសហគមន៏ និងឈ្មួញ ព្រមទាំងចាត់អោយមន្រ្តីពាក់ព័ន្ធចុះមកសម្របសម្រួលការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ ស្របតាមវិធានប្រទេសនាំចូល ដើម្បីធានានិរន្តភាពការដាំដុះរបស់ប្រជាកសិករ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម