ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យចំការកៅស៊ូលើដីសម្បទានសេដ្ឋកិច្ចរបស់ ក្រុមហ៊ុនអិម ឌី អេស អ៊ីមផត អិចផត

 នៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដំណើរជាមួយដោយឯកឧត្តម អ៊ុង សំអាត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីបានអញ្ជើញចុះពិនិត្យចំការកៅស៊ូលើដីសម្បទានសេដ្ឋកិច្ចរបស់ ក្រុមហ៊ុនអិម ឌី អេស អ៊ីមផត អិចផត។ លោកឃៀង សុជីវន្តបានរាយការណ៍ជូនឧត្តមរដ្ឋមន្រ្តីជ្រាបថាក្រុមហ៊ុនបានទទួលគោលការណ៍ វិនិយោគលើដីសម្បទានជាង ៤ ពាន់ហតនៅឆ្នាំ២០១០។ ចាប់តាំងពីឆ្នាំ ២០១១ ដល់២០១៦ ដាំបានជាង ២ ពាន់ហិកតា នៅសល់ផ្ទៃដីមិនទាន់បានដាំជាង ២ ពាន់ហិកតាទៀត។ ក្រុមហ៊ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធលើផ្ទៃដីជាង ៩៦ ហិកតា រក្សាទុកដីសម្រាប់សាងសង់លំនៅឋាននិងផ្ទៃដីបង្កបង្កើនផលជូនប្រជាជនប្រមាណជាង ១,៧២៧ ហត។

កន្លងមកក្រុមហ៊ុនបានធ្វើថ្នាលបណ្តុះកូន និងចំការកូនពូជដំណាំ លើផ្ទៃដីជាង ៣ ហត។ នាពេលអនាគតក្រុមហ៊ុន មានគម្រោងបង្កើតរោងចក្រកែច្នៃជ័រស្រស់ក្នុងដីសម្បទាននេះតែម្តង។ បច្ចុប្បន្នក្រុមហ៊ុនមានកម្មករ ៣០០ នាក់ ហើយបានធ្វើផ្ទះជូនបានជាង ១០០ គ្រួសារហើយ។ ក្រៅពីដំណាំគោលកៅស៊ូ ក្រុមហ៊ុន បានដាំម្រេចជាង ៨០ ហត និងដំណាំស្វាយ និងតាងែនមួយចំនួនផងដែរ។

នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍អោយក្រុមហ៊ុនខិតខំជំរុញការងារដាំដុះលើដីដែលក្រសួងបានប្រគល់អោយ ធ្វើការស្រាវជ្រាវពូជដំណាំថ្មីដែលបន្សំបាន នឹងអាកាសធាតុនៅតំបន់នេះ យកចិត្តទុកដាក់ សាងសង់លំនៅឋានជូនកម្មករអោយបានគ្រប់ៗគ្រួសារ មណ្ឌល សុខភាព សាលារៀនក៏ជាបញ្ហាចំបងដែលក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ផងដែរ ត្រូវចេះបង្កើតសុខដុមនីយកម្មរវាងនិយោជក់និង និយោជិកដើម្បីទទួលបាននូវយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករ ដើម្បីបង្កើនប្រសិទ្ធភាពការងារអោយក្រុមហ៊ុន ក៏ដូចជារក្សាបាននូវលំនឹងជីវភាពរបស់ពួកគាត់។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម