ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម រដ្ឋមន្ត្រី បានចុះត្រួតពិនិត្យចុះសួរសុខទុក្ខនិង ពិនិត្យកសិដ្ឋានចិញ្ចឹម មាន់ពូជ

 នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តចុះសួរសុខទុក្ខនិង ពិនិត្យកសិដ្ឋានចិញ្ចឹម មាន់ពូជ ក្នុងស្រុកជាលក្ខណៈគ្រួសាររបស់លោក ហង្ស សាមិត ដែលត្រូវបានជ្រើសរើសជាកសិករគំរូក្នុង កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ដោយមានការគាំទ្រនិងឧបត្ថម្ភពី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) កសិករគំរូម្នាក់នេះបានបង្កើនការចិញ្ចឹមរបស់គាត់តាំងពី ២៣ក្បាល ទៅអាចផ្គត់ផ្គង់មាន់សរុប ២៨៧ក្បាល ដែលស្មើនិង ៣៦៨គីឡូ ក្នុងរយះពេលមិនដល់មួយឆ្នាំផង។

កសិករ ហង្ស សាមិត ក៏បានបញ្ចាក់ផងដែរថាកសិដ្ឋានចិញ្ចឹមមាន់ពូជក្នុងស្រុកដែលជាពូជមាន់មានតម្រូវការខ្ពស់នៅលើទីផ្សារ មានតម្លៃពី ១៣០០០រៀល ទៅ១៨០០០រៀលក្នុងមួយគីឡូក្រាម ដែលមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ដែលមានសមាជិក ១២ នាក់បានល្អប្រសើរ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម