ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមអន្ទង់របស់លោកថូ វណ្ណា នៅភូមិក្តីត្នោត សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង

បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧ ដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា្របមាញ់ និង នេសាទ បានបន្តអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមអន្ទង់របស់លោកថូ វណ្ណា នៅភូមិក្តីត្នោត សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង។

លោកថូ វណ្ណាបានជម្រាបឯកឧត្តមរដ្ឋមន្រ្តីពីការងារបច្ចេកទេសចិញ្ចឹមទីផ្សារ និងការងារគ្រប់គ្រងសំខាន់ៗក្នុងកសិដ្ឋាន។ ក្នុង១ឆ្នាំអាចចាប់លក់បាន២ដង ក្នុង១ដងជាមធ្យមចាប់បានពី៧-១០ តោន ក្នុង១តោនលក់បាន ២០លានរៀល។

លោកបាន ប្រកាន់យកមុខរបរនេះ៧ឆ្នាំមកហើយ ២ឆ្នាំដំបូង បានគ្រាន់តែជាការដកពិសោធន៍ប៉ុណ្ណោះ។បច្ចុប្បន្នកសិដ្ឋានពុំទាន់មានលទ្ធភាពផលិតកូនទេ កូនដែលចិញ្ចឹកក្នុងកសិដ្ឋានសព្វថ្ងៃភាគច្រើនទិញពីបងប្អូនប្រជាកសិរនៅក្នុងតំបន់នេះផ្ទាល់។

ឯកឧត្តមរដ្ឋមន្រ្តីបានជូនមតិដល់ម្ចាស់កសិដ្ឋានអោយខិតខំបន្ថែមទៀត ព្រោះទីផ្សារអន្ទង់កំពុងតែពេញនិយម ហើយបានតម្លៃល្អ គួរជួយបង្ហាត់បង្រៀនដល់កសិករអោយចេះចិញ្ចឹមជាលក្ខណគ្រូសារ ហើយចុះកុងត្រាប្រមូលទិញវិញ ធ្វើបែបនេះគឺអាចជួយរកទីផ្សារជូនដៃគូផលិត និងជាពិសេសជួយបង្កើតមុខរបស់ដល់បងប្អូនប្រជាពលរដ្ឋ ក្រៅពីការងារស្រែចំការ។ទន្ទឹមនឹងនេះម្ចាស់កសិដ្ឋានកំពុងសិក្សាស្រាវជ្រាវដោយសហការជាមួយរដ្ឋបាលជលផលដើម្បីផលិតកូនដោយខ្លួនឯង ដោយមិនពឹងចាប់តាមបឹង ត្រពាំងពីធម្មជាតិ ធ្វើបានអាចរក្សារនិរន្តរភាពផលិតកម្មបានល្អនាពេលអនាគត។​ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម