ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពផលិតស្រូវពូជរបស់សហ គមន៍ផលិតស្រូវពូជភ្នំតូចរស្មីសាមគ្គី

បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧ ដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហការីបានបន្តអញ្ជើញចុះពិនិត្យ សកម្មភាពផលិតស្រូវពូជរបស់សហគមន៍ផលិតស្រូវពូជភ្នំតូចរស្មីសាមគ្គីដែលផលិតពូជស្រូវរាំងជ័យ ផ្ការំដួលនិងសែនពិដោរ។ គម្រោងបាន បង្កើតឡើងនៅឆ្នាំ២០១០ ដោយបានការជួយឧបត្ថម្ភពីអង្គការ JICA។

កន្លងមកគម្រោង បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ។

ដោយបានអនុវត្តបច្ចេកទេសបានត្រឹមត្រូវអាចទទួល បានទិន្នផល ៤-៥ តោនក្នុង១ហិចតា លក់បាន ២៥០០រៀលក្នុង១គីឡូក្រាម។

តាមរយការផលិត ស្រូវពូជនេះធ្វើអោយប្រជាសហគមន៍មានជីវភាពធូធារ កាត់បន្ថយចំណាកស្រុក។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដល់សហគមន៍អោយខិតខំបន្តទៀត ទាំងការងារ បច្ចេកទេស ផ្សព្វផ្សាយនិងការងារទីផ្សារ ធ្វើយ៉ាងណាផលិតធានាបានគុណភាព និងពង្រីកទីផ្សារ ហើយនិងត្រូវអនុវត្តបច្ចេកទេសអោយបានត្រឹមត្រូវទើបបរិមាណកើនលើផ្ទៃដីដដែល ខណពេលសមាជិកគ្រួសារចេះតែកើនឡើង។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម