ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានចុះត្រួតពិនិត្យលើការចិញ្ចឹមមាន់របស់កសិករនៅភូមិច្រេះ ឃុំក្បាលដំរី ស្រុកកំពង់ត្រឡាច

នៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧ ដដែល បន្ទាប់ពីបានពិនិត្យលើការចិញ្ចឹមមាន់របស់កសិករនៅភូមិច្រេះ ឃុំក្បាលដំរី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហការីបានបន្តអញ្ជើញចុះពិនិត្យ សកម្មភាពផលិតពូជស្រូវរបស់សហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា ដែលឧបត្ថម្ភដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងបំណងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ។

កន្លងមកគម្រោងបានចុះជួយរៀបចំឯកសារផលិតគ្រាប់ពូជ ចងក្រងក្រុងផលិតពូជស្រូវ បើកវគ្គបណ្តុះបណ្តាលការបន្សុតគ្រាប់ពូជ។

ក្រោយពេលបានអនុវត្តគម្រោងឃើញថាប្រជាកសិករចាប់ផ្តើមប្តូរពូជស្រូវ ទទួលបាន នូវចំណេះបច្ចេកទេសផលិត និងបន្សុតពូជ សេវាកម្មផ្គត់ផ្គង់ពូជដល់សមាជិក និងលក់ចែកចាយដល់ប្រជាកសិករទូទាំងខេត្ត។ ផ្តើមចេញពីបទពិសោធន៍ និងចំណេះដឹងនេះធ្វើអោយសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើន។

នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់សហគមន៍អោយខិតខំបន្តទៀត ទាំងបច្ចេកទេស និងការងារទីផ្សារ។

គួរអញ្ជើញកសិករចូលរួមជាសមាជិកអោយបានច្រើន ដើម្បីទទួលយកបច្ចេកទេសផលិតកម្មស្រូវ បង្កើនជីវភាពគ្រួសារ កាត់បន្ថយចំណាកស្រុក។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម