ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះអនុញ្ញាត អនុប្រធានទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសអ៊ីស្រាអែល

 នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាមអនុញ្ញាតអោយ លោក Yuval Fuchs អនុប្រធានទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសអ៊ីស្រាអែល និង សហការីបានចូលជួបសម្តែងការគួរសម និងរាយការអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសអ៊ីស្រាអែល ។ លោក Yuval Fuchs បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាភាគីសហការណ៍ដ៏ល្អជាមួយប្រទេសអ៊ីស្រាអែលក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ សូមបញ្ចាក់ថាក្នុងកិច្ចប្រជុំភាកីអ៊ីស្រាអែលបានសន្យាថា៖

១. នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣២៥នាក់ នៅក្នុងឆ្នាំ២០១៧នេះ ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល។

២. បន្តផ្តល់ការគាំទ្រដល់កម្មវិធី Agrostudies ដែលទទួលយកនិស្សិតទៅធ្វើកម្មសិក្សារយះពេល ១១ខែ ហើយភាគីអ៊ីស្រាអែលគ្រោងនិងធ្វើគម្រោងថ្មីៗ ដើម្បីជួយគាំទ្រដល់និស្សិតដែលបានបញ្ចប់កម្មសិក្សានៅប្រទេសអ៊ីស្រាអែល អាចទទួលបាន Post Training Program

រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគំរូមួយចំនួនដើម្បីបង្កើននូវសមត្ថភាពនិស្សិតលើការងារបច្ចេកទេសកសិកម្មបន្ថែមទៀត។ កម្មវិធីនេះនឹងអាចបន្តក្នុងរយៈពេល៣ឆ្នាំខាងមុខ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម