ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចូលរួមជាគណធិបតីក្នុងកម្មវិធី ដាំកូនឈើ និងស្តារព្រៃឈើ

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយឯកឧត្តមឯកអគ្គរាជទូត Hidehisa Horinouchi ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាគណធិបតីក្នុងកម្មវិធី ដាំកូនឈើ និងស្តារព្រៃឈើ រៀបចំដោយមូលនិធិបរិស្ថានរបស់ AEON ដែលមានលោក Takuya Okada ប្រធានកិត្តិយសមូលនិធិបរិស្ថានរបស់ AEON និងមជ្ឍមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

មូលនិធិបរិស្ថានរបស់ AEON បានបង្កើតនៅឆ្នាំ២០១៥ ដែលជាកិច្ចសហប្រតិបត្តិការដាំកូនឈើ និងស្តារព្រៃឈើរយះពេល៣ឆ្នាំ។ សូមបញ្ជាក់ថាមូលនិធិបរិស្ថានរបស់ក្រុមហ៊ុន AEON បានដាំកូនឈើបាន ២១ ០០០ដើម ដែលចូលរួមដោយប្រជាជនស្មាក់ចិត្តកម្ពុជា និង ជប៉ុន។

សម្រាប់កម្មវិធីដាំកូនឈើ និង ស្តារព្រៃឈើនាឆ្នាំនេះដែលមូលនិធិបរិស្ថានរបស់ក្រុមហ៊ុន AEON បានដាំមានចំនួន ៧ ០០០ដើម ជាប្រភេទ កូនឈើគ្រញូង បេង ត្រាច ពរពេល ច្រែស កកោះ ធ្នង់ ព្រីង ទ្រយឹង កណ្តឹងដំរី ពពាលខែ និងកូនឈើក្រឡាញ់។ តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក TAKUYA OKADA ប្រធានមូលនិធិបរិស្ថាន AEON ដែលបានគាំទ្រថវិកា ផ្តួចផ្តើមគំនិតក្នុងការរៀបចំពិធីដាំដើមឈើ ដ៏មានអត្ថន័យនេះក្នុងស្មារតីចូលរួមស្តារព្រៃរេចរឹលឡើងវិញ ដើម្បីនិរន្តរភាពបរិស្ថាន។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម