ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពពិធីបើកសិក្ខាសាលាស្តីពីគ្រាប់ពូជដំណាំគ្មានព្រំដែន

 នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូសរួមបើកសិក្ខាសាលាស្តីពីគ្រាប់ពូជដំណាំគ្មានព្រំដែន "Seeds without Borders" ដែលផ្តោតលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់សម្រាប់ការចែករំលែកពូជដំណាំ និងពិនិត្យវឌ្ឍនៈភាពនៃកិច្ចព្រមព្រៀងគ្រាប់ពូជដំណាំអាស៊ីខាងត្បូង"South Asia Seed Policy Agreement" នៅសណ្ធាគារបុរីអង្គរ ខេត្តសៀមរាប។

សូមបញ្ជាក់ថាកិច្ចព្រមព្រៀងនេះនិងជម្រុញអោយមានការស្រាវជ្រាវ ផលិត និងចែករំលែកគ្រាប់ពូជដំណាំដែលអាចធននិង ទឹកជំនុន ភាពរាំងស្ងួត និងដីដែលមានជាតិអំបិលខ្ពស់។ នេះជាការសហការណ៍ដ៏មានអត្ថប្រយោជន៍សំខាន់សម្រាប់បន្តកាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងបង្កើនបរិមានផលិតផលសម្រាប់ប្រជាកសិករ ដែលអាចឈានទៅបង្កើនការនាំចេញទៅក្រៅប្រទេស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងពិភាក្សាជាមួយប្រទេសឥណ្ឌា បង់ក្លាដេស និងនេប៉ាល់ លើកិច្ចព្រមព្រៀងទទួលស្គាល់គុណភាពគ្រាប់ពូជដំណាំរវាងប្រទេស និងបន្ថែមពូជដំណាំ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម