ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពប្រជុំទ្វេភាគី រវាង កម្ពុជា និងឥណ្ឌា លើការងារពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

នៅវេលាម៉ោង៦:៣០ ល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារបុរីអង្គរ ទីក្រុងសៀមរាប មានការរៀបចំប្រជុំទ្វេភាគី រវាង កម្ពុជា និងឥណ្ឌា លើការងារពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ។ សូមបញ្ជាក់ថា ដោយសារតែប្រទេសឥណ្ឌា មានបទពិសោធន៍ច្រើន និងមានប្រព័ន្ធគ្រប់គ្រងពូជដំណាំយ៉ាងច្បាស់លាស់ ដូច្នេះហើយបានជាកម្ពុជាត្រូវការនូវជំនួយគាំទ្រពីភាគីឥណ្ឌា ដើម្បីធានាដល់ការអនុវត្តគោលនយោបាយពូជដំណាំកម្ពុជាប្រកបដោយប្រសិទ្ធភាព ។

ទន្ទឹមនឹងនេះយើងក៏ត្រូវការនូវការជួយគាំទ្រពីភាគីឥណ្ឌាផងដែរ នូវការងារសំខាន់ៗមួយចំនួន ដើម្បីជំរុញដល់ការអភិវឌ្ឍពូជដំណាំជាពិសេស និងវិស័យកសិកម្មទូទៅ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការជំរុញការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។ តាមរយៈកិច្ចប្រជុំនេះ ភាគីឥណ្ឌាបានសន្យាថានឹងផ្តល់ការគាំទ្រដល់វិស័យកសិកម្ម នៅកម្ពុជា ក្នុងនោះរួមមាន៖

1) ទទួលយកអ្នកវិទ្យាសាស្រ្ត និងមន្រ្តីកសិកម្ម ពីកម្ពុជាក្នុងការបណ្តុះបណ្តាលនៅប្រទេសឥណ្ឌានូវជំនាញសំខាន់ៗ ដូចជា ផលិតកម្មគ្រាប់ពូជ ការគ្រប់គ្រងនិងវិភាគគុណភាពពូជដំណាំ និងវិញ្ញាបនបត្របញ្ជាក់ពីគុណភាពគ្រប់ពូជ ។

2) ធ្វើកិច្ចសហប្រតិបត្តការលើការស្រាវជ្រាវ និងអប់រំវិស័យកសិកម្ម និងការផ្លាស់ប្តូរអ្នកជំនាញ រួមទាំងការអភិវឌ្ឍសមត្ថភាពនិស្សិតកសិកម្ម ។

3) បង្កើតក្រុមជំនាញរួមគ្នារវាងកម្ពុជា និងឥណ្ឌាដែលមានការគាំទ្រពីអ្នកជំនាញរបស់អ៊ីរី (IRRI)ក្នុងការកំណត់យុទ្ធសាស្រ្ត និងផែនការសកម្មភាពសម្រាប់ការជួយគាំទ្រដល់ការស្រាវជ្រាវ និងការអប់រំនិងអភិវឌ្ឍន៍វិស័យនៅកម្ពុជា។

4) ការផ្លាស់ប្តូរបទពិសោធន៍លើការងារភូតគាមអនាម័យ និងការទាក់ទាញចំណាប់អារម្មណ៍ពីទីផ្សារអន្តរជាតិ ។

5) ភាគីឥណ្ឌារង់ចាំទទួលយកនូវសំណើគម្រោងមួយចំនួនទៀតទាក់ទងទៅ ជំនួយបច្ចេកទេស ដំណាំ ការបង្កើតមន្ទីរពិសោធន៍គុណភាពពូជដំណាំ មជ្ឈមណ្ឌលកែច្នៃគ្រាប់ពូជ និងគម្រោងមួយចំនួនទៀត ដោយត្រូវលើកសំណើតាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅប្រកបដោយមានការយោគយល់គ្នា និងសហប្រតិបត្តិការគ្នាខ្ពស់ ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម