ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំសាលាដ៍ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យមើល កសិដ្ឋានដាំសាលាដ៍ នៅភូមិពូតាំង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

សូមបញ្ជាក់ថា កសិដ្ឋាននេះបានដំណើរការដាំដុះនៅឆ្នាំ ២០១៦ ដែលមានម្ចាស់ឈ្មោះ ម៉ា អ៊ី មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ បានធ្វើការដាំដុះលើប្រព័ន្ធតាមបំពង់ទឹក ដែលមានពូជសាលាដ៍ចំនួន ៦ មុខ៖ គឺ រមែន ឡូឡូ ប៉ាតតាវីយ៉ា គ្រីនអុកលេស រ៉េតអ៊ុកលេស អាយស្បើត និងមានសាខានៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានប្រមូលផលជារៀងរាល់ថ្ងៃយកទៅផ្គត់ផ្គង់ផ្សារ ឡាក់ឃី AEON ស៊ុបភើស្ទ័រ នៅរាជធានីភ្នំពេញ។

 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម