ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ដល់សិស្សនិសិត្សនៅសាលាជាតិកសិកម្មព្រែកលៀប

នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ នៅសាលាជាតិកសិកម្មព្រែកលៀប មានប្រារព្ធពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ក្រោមអធិបធីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញនៃក្រសួង ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សាលាជាតិកសិកម្មព្រែកលៀប ព្រមទាំងនិស្សិតយ៉ាងច្រើនកុះករ។ សូមជម្រាបជូនថា ក្នុងពិធីនេះ ១ ៨៤៨ នាក់ ក្នុងនោះ នារី ៥៥៨នាក់ ដែលបានបញ្ចប់ការសិក្សា នាពេលនេះ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការអបអរ និងកោតសរសើរដល់ជ័យលាភីទាំងអស់ដែលខិតខំសិក្សារហូតបានទទួលជោគជ័យនាពេលនេះ ដែលជាមូលធនបញ្ញា ចូលរួមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។ យុវជនកម្ពុជាដើរទាន់យុវជននៃបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាន ដែលជាការកាត់បន្ថយគន្ថាតខួរក្បាល ក៏ដូចជាឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ផងដែរ។ ទោះបីបានទទួលសញ្ញាប័ត្រនាថ្ងៃនេះ ក៏យើងត្រូវស្វែងយល់ និងរៀនសូត្រ ដោយខ្លួនឯងថែមទៀត ដើម្បីបង្កើនសមត្ថភាព ជាពិសេសត្រូវខិតខំស្វែងយល់ពីបញ្ហាប្រឈម និងរកដំណោះស្រាយ សម្រាប់រយៈពេលអនាគតខាងមុខ ដើម្បីបង្កើនចំណូល ឬឋានៈផ្ទាល់ខ្លួន ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ គួរបញ្ជាក់ថា តាមការសិក្សា និស្សិតបញ្ចប់ការសិក្សានៅសាលាជាតិកសិកម្មព្រែកលៀបភ្លាម ទទួលបានការងារធ្វើក្នុងអត្រា ៨១% និង៨៥% ក្នុងរយៈពេល១ឆ្នាំក្រោយ។ នាចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានបំពាក់គ្រឿងឥស្សរយយសជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការសាលាជាតិ ព្រមទាំងប្រគល់សញ្ញាប័ត្រជូនដល់ជ័យលាភីឆ្នើម ៕

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម