ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយលោក Robin Yao នាយកចាត់ការទូទៅក្រុមហ៊ុន New Hope Liuhe Group ចូលជួបសម្តែងការគួរសម និងពិភាក្សាពីផែនការវិនិយោគវិស័យកសិកម្មនៅកម្ពុជា

នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយលោក Robin Yao នាយកចាត់ការទូទៅក្រុមហ៊ុន New Hope Liuhe Group ចូលជួបសម្តែងការគួរសម និងពិភាក្សាពីផែនការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក Robin Yao បានជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបាន និងកំពុងវិនិយោគលើការចិញ្ចឹមសត្វ និងផលិតចំណីសត្វនៅកម្ពុជារួចមកហើយ ហើយក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគបន្ថែមទៀតលើការចិញ្ចឹមសត្វនេះ ដោយពង្រីកការចិញ្ចឹមដល់ប្រជាពលរដ្ឋតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបង្កើតសត្វឃាតដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការចិញ្ចឹមជ្រូក សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញផងដែរ ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបពីប្រទេសចិន។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវភាពរីករាយ និងសូមស្វាគមន៏ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន New Hope Liuhe Group មកកាន់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា បញ្ហាការចិញ្ចឹមសត្វជាបញ្ហាក្តៅគគុកមួយនៅកម្ពុជា ព្រោះការចិញ្ចឹមនៅក្នុងស្រុកមិនទាន់អាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ ដែលទាមទារអោយមានការនាំចូលពីប្រទេសជិតខាងដើម្បីបំពេញនូវការខ្វះខាត។ ទន្ទឹមនឹងនេះ ការចិញ្ចឹមសត្វនៅក្នុងស្រុកក៏មិនទាន់អាចមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងនៅឡើយ ដោយសារថ្លៃដើមនៃខ្សែសង្វាក់ផលិតកម្មនៅកម្ពុជាហាក់មានកម្រិតខ្ពស់នៅឡើយធៀបជាមួយប្រទេសក្នុងតំបន់។ ដូច្នេះវិស័យឯកជនជាភាគីមួយមានតួនាទីដ៏សំខាន់ក្នុងការជំរុញអោយការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជាមានភាពជោគជ័យ និងនរន្តភាព។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម