ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ទីស្នាក់ការសហគមន៍កសិកម្មម្រេចធម្មជាតិ ដែលស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ មានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ទីស្នាក់ការសហគមន៍កសិកម្មម្រេចធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានសមាជិកសហគមន៍ម្រេចចំនួន ៣០០ នាក់ ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មសរីរាង្គគគីរ មេមង និងសហគមន៍កសិកម្មធម្មជាតិទ្រៀត មេមត់ ខេត្តត្បូងឃ្មុំ បានបង្កើតឡើងដោយមានកិច្ចសហការយ៉ាងជិតស្និត រវាងអាជ្ញាធរដែនដី និងមានការជួយឧបត្ថម្ភបច្ចេកទេស និងសំភារៈពីវិទ្យស្ថានស្រាវជ្រាវអភិវឌ្ឍន៍ (CIRD) ដែលបានផ្តល់ថវិកាពីរដ្ឋាភិបាលស្វិស តាមរយៈអង្គការ HEKS ចាប់តាំងពីឆ្នាំ២០១៥ ក្នុងក្របខ័ណ្ឌនៃគម្រោង លើកកម្ពស់ខ្សែចង្វាក់ផលិតកម្មម្រេចមេមត់ ក្នុងគោលបំណង បង្កើនប្រាក់ចំណូលកែលម្អជីភាពរស់នៅរបស់គ្រួសារកសិករម្រេចខ្នាតតូចនៅស្រុមេមត់ តាមរយៈការផ្តល់សេវាបច្ចេកទេសសមស្របលើការដាំដុះ ថែទាំ ប្រមូលផល និងកែឆ្នៃ ប្រកបដោយគុណភាពនិងសុវត្តិភាព ឆ្លើយតបទៅនឹងទីផ្សារអ៊ឺរ៉ុប។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម