ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក សាស្រ្តាចារ្យ ម៉ា ឈៀងសាន នាយករង នៃបណ្ឌិតសភា Gansu ទទួលបន្ទុកការងារគ្រប់គ្រងទឹកកសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក សាស្រ្តាចារ្យ ម៉ា ឈៀងសាន នាយករង នៃបណ្ឌិតសភា Gansu ទទួលបន្ទុកការងារគ្រប់គ្រងទឹកកសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការីបានចូលជួបប្រជុំពិភាក្សាការងារ ។

ការពិភាក្សាការងារបានផ្តោតទៅលើការគ្រោងរៀបចំសិក្ខាសាលាមួយនៅទីក្រុងភ្នំពេញក្នុងរយៈពេលមួយសប្តាហ៍ ទាក់ទងទៅនឹងការគ្រប់គ្រងទឹកវិស័យកសិកម្មប្រកបដោយនិរន្តរភាព ជាមួយនឹងការបញ្ចូលបច្ចេកវិទ្យាថ្មី និងការគ្រប់គ្រងទឹកកសិកម្ម និងការរៀបចំបង្កើតប្រព័ន្ធគំរូមួយនៅកម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ ដៃគូអភិវឌ្ឍន៍ ជាពិសេសក្រសួងពាណិជ្ជកម្មចិន ក្នុងការផ្តល់ហិរញ្ញប្បទានលើវិស័យកសិកម្មនាពេលខាងមុខ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម