ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំពិភាក្សាការងារជាមួយ ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្មផ្នែកឯកជន

 

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយផ្នែកឯកជន ដែលមាន ឯកឧត្តម ឧកញ៉ា ម៉ុង ឬទ្ធី ជាសហប្រធានក្រុមការងារ “ក” ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្មផ្នែកឯកជន ជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានអញ្ជើញមកពីក្រសួងពាក់ព័ន្ធ អង្គភាពជំនាញ និងវិស័យឯកជន ក្នុងគោលបំណង តាមដានស្តាប់ ពីបញ្ហាប្រឈម និងរាល់សំណូមពរនានាទាំងឡាយពាក់ព័ន្ធនឹងផលិតកម្មជ្រូកនៅកម្ពុជា ការនាំចូលជ្រូកពីប្រទេសជិតខាងរួមទាំងបញ្ហាត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យជាដើម ដើម្បីដាក់ចេញវិធានការនានា ដែលអាចទទួលយកបានពីគ្រប់ភាគី ស្របតាមគោលនយោបាយរ បស់រាជរដ្ឋាភិបាល និងបទដ្ឋានគតិយុត្ត នៃព្រះរាជាណាច្រកម្ពុជា ។

ក្រោយពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឈានទៅដល់ការឯកភាពគ្នាដូចខាងក្រោម៖ 1) អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងវិស័យឯកជន ធ្វើការពិភាក្សាការងារបន្តទៀត ប្រកបដោយប្រសិទ្ធភាព ទៅលើតុល្យភាពនៃការផ្គត់ផ្គង់ និងសេចក្តីត្រូវការនៅលើទីផ្សារ ជាហ៊ានៗដើម្បីឈានទៅកាត់បន្ថយការនាំចូលជាអតិប្បរិមា ដោយមិនធ្វើអោយមានការប៉ះពាល់ដល់ជីវភាពរស់នៅពីអ្នកទិញបរិភោគ ។

2) វិស័យឯកជន អាចបង្កើតតំណាងសមាគមន៍របស់ខ្លួន ក្នុងការឈានទៅដល់ការបង្កើតក្រុមការងារថ្នាក់រាជធានី/ខេត្ត និមួយៗ ដែលធ្វើជាសហប្រធានជាមួយឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានី/ខេត្ត ដើម្បីឈានទៅដល់ការគ្រប់គ្រងសត្វ និងសាច់សត្វ ក្នុងឆ្លើយតបទៅនឹងការផ្គត់ផ្គង់ និងតម្រូវការលើទីផ្សារ ប្រកបដោយប្រសិទ្ធភាព ។

3) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលយកការស្មើសុំសហការពីវិស័យឯកជន ក្នុងការអនុវត្ត តាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ៣៥២៥ សជណ.កសក ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ ។

ប៉ុន្តែវិស័យឯកជនមិនមានសិទ្ធិណាមួយធ្វើជំនួសមន្រ្តី របស់ក្រសួងនោះទេ ។

4) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការគ្នា តាមដានពិនិត្យ និងរកឲ្យឃើញ អំពីគម្លាតគ្នាឆ្ងាយអំពីតម្លៃលក់សត្វរស់ និងតម្លៃលក់សាច់សត្វនៅលើទីផ្សារ នាពេលបច្ចប្បន្ន ហើយអាចឈានទៅការរៀបចំសេចក្តីប្រកាសរួមនាពេលខាងមុខ ក្នុងគ្រប់គ្រងសត្វឃាតដ្ឋាន និងការដេញថ្លៃភាស៊ី ហើយនិងការគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម