ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាសាធារណៈដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

  នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅវត្តរំចេក ភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅឃុំកោះសំរោង ចំនួន ៨០០នាក់។ 

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់។ 

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តី បានលើកទ្បើងពីការវិវឌ្ឍន៍នៃសង្គមសេដ្ឋកិច្ច និងផែនការអភិវឌ្ឍន៍នានា ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់បណ្តាញអគ្គីសនី ហើយនិងផ្តល់ការនូវទស្សនៈជូនប្រជាជនបានការយល់ដឹងពីការធ្វើចំណាកស្រុកជាសកល និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ។ នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាតផ្លូវលំ សំណើស្តារប្រឡាយ ជួសជុលសាលារៀន។ 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងចាត់អោយ ក្រុមការងារបន្តតាមដានចំពោះការអនុវត្តសំណើទាំងអស់អោយមានប្រសិទ្ធភាព។សូមបញ្ជាក់ជូនជ្រាបថា នេះជាវេទិកាសាធារណៈលើកទី១៥ ក្នុងកម្មវិធីវេទិកាសាធារណៈជាស៊េរី របស់ឯកឧត្តមរដ្ឋមន្ត្រី នៅតាមឃុំទាំង១៥ ក្នុងទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម៕  

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម