ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យកាន់អង្គ បញ្ចុះសីមា កាត់ខ្សែបូឆ្លងសមិទ្ធផលនានា ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅវត្តក្តីបឹង ភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាមមានរៀបចំពិធីបុណ្យកាន់អង្គ បញ្ចុះសីមា កាត់ខ្សែបូឆ្លងសមិទ្ធផលនានា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៧០០នាក់។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំវិហារធំទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីស្ថានភាពនយោបាយ ការវិវឌ្ឍន៏នៃសេដ្ឋកិច្ច និងភាពរីកចំរើននៃសង្គមជាតិ ជាមួយនិងការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យវត្តអារាម កំពង់ផែ ព្រលានយន្តហោះ និងវារីអគ្គិសនីជាដើម។ ចំពោះវិស័យកសិកម្ម ក្រសួងបាន និងកំពុងខិតខំស្វែងដៃគូវិនិយោគសំខាន់ៗ ក្នុងការវិនិយោគកែច្នៃលើផលិតផលកសិកម្ម ក្នុងការនាំចេញ ដើម្បីធានាដល់ទីផ្សារកសិកម្មនៅកម្ពុជា។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ជួសជុលផ្លូវលំ ជួសជុលវត្តអារាម និងគ្រឿងបរិក្ខាកុំព្យូទ័រជូនសាលារៀន និងមណ្ឌលសុខភាពផងដែរ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម