ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ចកម្ម នៃស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Li An ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ចកម្ម នៃស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតុចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោក Li An បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាល និងក្រុមហ៊ុននានារបស់ចិន ជាពិសេសគម្រោងដែលបាន និងកំពុងអនុវត្តក្នុងរយៈពេលកន្លងមកនេះ ដូចជាគម្រោងបង្កើតមន្ទីរពិសោធន៌សម្រាប់ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពកសិផល ដែលមានទីតាំងនៅសាលាជាតិកសិកម្មព្រែកលាប កម្មវិធីផ្តល់អ្នកជំនាញការកសិកម្ម និងកម្មវិធីបង្កើតមន្ទីរពិសោធន៌សម្រាប់ត្រួតពិនិត្យសុខភាពសត្វ។

ចំពោះការបង្កើតមន្ទីរពិសោធន៌សម្រាប់ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពកសិផល នៅសាលាព្រែកលាប បានបញ្ចប់ហើយ ដោយបានសង់អាគារមន្ទីរពិសោធន៌ និងបំពាក់ឧបករណ៌បរិក្ខាពិសោធន៌ តែនៅខ្វះវត្ថុធាតុដើម និងវគ្គបណ្តុះបណ្តាល ដែលលោក Li An បានសន្យាថានឹងយករឿងនេះទៅពិភាក្សា ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពិសោធន៌សម្រាប់ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពកសិផលនេះ អាចចាប់ផ្តើមដំណើរការនៅពេលខាងមុខ។

លោក Li An ក៏បានបញ្ជាក់ផងដែរថា ភាគីចិននឹងបញ្ជូនអ្នកជំនាញការកសិកម្មចំនួន៣រូប នាពេលខាងមុខនេះដែរ។

ចំពោះគម្រោងបង្កើតមន្ទីរពិសោធន៌សម្រាប់ត្រួតពិនិត្យសុខភាពសត្វ នឹងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងក្របខ័ណ្ឌអាស៊ាន - ចិន ដែលក្នុងនោះមីយ៉ាន់ម៉ាបានដាក់សំណើរួចហើយ ភាគីចិនកំពុងរង់ចាំការដាក់សំណើផ្លូវការពីភាគីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក Li An ដែលបាននិងកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តគម្រោងនានា ហើយបានសំណូមពរទៅភាគីចិន ពិនិត្យក្នុងការជំរុញការនាំអង្ករ និងលទ្ធភាពនាំសាច់គោចូលពីកម្ពុជា។ចំពោះករណីនេះ លោក Li An បានស្នើសុំឱ្យភាគីកម្ពុជាដាក់សំណើជាផ្លូវការ ដើម្បីភាគីចិនពិនិត្យ។ លោក Li An បានលើកឡើងផងដែរថា ភាគីចិនមានកម្មវិធីអភិវឌ្ឍន៌ធនធានមនុស្ស ហើយបានស្នើមកក្រសួង ដើម្បីពិនិត្យនិងដាក់សំណើផងដែរ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម