ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបសម្តែងការគួរសម្យ និងពិភាក្សាកាងារ ជាមួយគណ:ប្រតិភូធនាគារអភិវឌ្ឍន៌អាស៊ី (ADB) ដែលដឹកនាំដោយលោក Samiuela T. Tukuafu ប្រធាន ADB ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម្យ និងពិភាក្សាកាងារ ជាមួយគណ:ប្រតិភូធនាគារអភិវឌ្ឍន៌អាស៊ី (ADB) ដែលដឹកនាំដោយលោក Samiuela T. Tukuafu ប្រធាន ADB ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានរៀបរាប់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល បានផ្លាស់ប្តូរពីការជំរុញផលិតផលកសិកម្មសម្រាប់សន្តិសុខស្បៀង មកជំរុញផលិតផលកសិកម្មសម្រាប់ទីផ្សារ និងការនាំចេញ។ដើម្បីសម្រេចការងារនេះ រាជរដ្ឋាភិបាល បាននិងកំពុងជួយឧបត្ថម្ភគាំទ្រដល់គ្រួសារកសិករតូចៗ នៅតាមជនបទ ដោយជួយគាំទ្រផ្នែកបច្ចេកទេស ផ្តល់ពូជ ជាដើម ហើយបន្ថែមលើនេះ ធ្វើយ៉ាងណាឱ្យប្រព័ន្ធស្រោចស្រពទៅដល់តំបន់ធ្វើកសិកម្មរបស់កសិករទាំងនោះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីការជំរុញកសិឧស្សាហកម្ម ការកែច្នៃផលិតផលកសិកម្មខ្នាតតូច និងមធ្យមឱ្យបានទៅដល់តំបន់ជនបទ ដោយលើកទឹកចិត្តនិងសហការជាមួយវិស័យឯកជន និងការវិនិយោគពីក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

មិនតែប៉ុណ្ណោះ ក្រសួងកំពុងជំរុញ ធ្វើយ៉ាងណាដើម្បីឈានទៅរកការផលិតស្បៀងដែលមានគុណភាព និងសុវត្ថិភាព។​ លោកប្រធានធនាគារអភិវឌ្ឍន៌អាស៊ី បានរៀបរាប់អំពីសកម្មភាព និងគម្រោងដែលបាន និងកំពុងអនុវត្តក្នុងរយៈពេលកន្លងមកនេះ បានទទួលផ្លែផ្កាគួរជាទីមោទនៈ ដែលក្នុងនោះ ADB នឹងបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៀត ព្រោះវិស័យកសិកម្មមានទួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ជាក់ស្តែងធនាគារអភិវឌ្ឍន៌អាស៊ី កំពុងរៀបចំគម្រោងថ្មីសម្រាប់រយៈពេល ២០១៨-២០២០ ដែលក្នុងនោះគម្រោងផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មអង្ករ និងខ្សែសង្វាក់កសិពាណិជ្ជកម្ម ។

លោកប្រធានធនាគារអភិវឌ្ឍន៏អាស៊ី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការការរៀបចំគម្រោងនេះឱ្យបានឆាប់។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកប្រធានធនាគារអភិវឌ្ឍន៌អាស៊ី ដែលបានសហការជាមួយគ្រប់ស្ថាប័ន ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តបតាមសំណូមពរខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នឹងសហការជំរុញការងារនេះឱ្យបានទាន់ពេលវេលា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម