ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១៦-២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា

 

 

នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំរំដួល វិមានសន្តិភាព មានប្រារព្ធពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ ២០១៦-២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៧-២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ចូលរួមក្នុងពិធីដ៏ថ្លៃថ្លានេះ មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជា មន្ត្រីជាន់ខ្ពស់រាជដ្ឋោភិបាល ឯកឧត្តមឯកឧត្តម លោកជំទាវឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត ឬតំណាង តំណាងដៃគូអភិវឌ្ឍន៍ លោកជំទាវជាអភិបាល និងអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងកសិករឆ្នើមជាជ័យលាភីនៃសន្និបាតកសិករ យ៉ាងច្រើនកុះករ។ កម្មវិធីបានចាប់ផ្ដើម ដោយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងស្វាគមន៍ និងធ្វើសេចក្ដីរាយការណ៍ស្តីអំពីលទ្ធផលបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០១៦-២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៧-២០១៨ ជូនអង្គសន្និបាត (សូមរកអានសុន្ទរកថារបស់ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងរូបភាពខាងក្រោម)។

បន្ទាប់មក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាត និងបានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ផ្ដល់រង្វាន់ដល់ជ័យលាភីលេខ១ កសិករឆ្នើមទូទាំងប្រទេសផងដែរ៕

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម