ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ពិធីសូត្រមន្តចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីសូត្រមន្តចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដោយមានការអញ្ជើញពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងអង្គភាពជំនាញ គ្រប់ជាន់ថ្នាក់ យ៉ាងច្រើនកុះករ ដើម្បីសុំពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ពីទេវតាឆ្នាំថ្មី ជូនមន្ត្រីរាជការនៃក្រសួងទាំងអស់។

ក្រោយពីចប់ពិធីសូត្រមន្ត ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសនឹសំណេះសំណាលជាមួយមន្ត្រីរាជការដោយពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងប្រសិទ្ធពរជ័យពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហើយឯកឧត្ដមរដ្ឋមន្ត្រីក៏បានជម្រាបជូនពីវឌ្ឍនភាព និងលទ្ធផលល្អប្រសើរនៃការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឆ្នាំកន្លងមក ដែលបានពីការខិតខំយ៉ាងអស់ពីកម្លាំងកាយចិត្តរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួង ជាមួយនឹងការជូនពរសព្វសាធុការជូនចំពោះមន្ត្រីរាជការ គ្រប់ៗ រូបឲ្យបានជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រុងចម្រើន និងសុភមង្គល ក្នុងឆ្នាំថ្មីតរៀងទៅ។

ឆ្លៀតឱកាសដ៏ប្រពៃថ្លៃថ្លានោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបំពាក់គ្រឿងឥស្សរយយស ជូនមន្ត្រីរាជការ ជាច្រើនរូប ផងដែរ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម