ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ៊ុញ ជុងដឹក និងឧកញ៉ា ឡេង ឬទ្ធី ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ៊ុញ ជុងដឹក អគ្គនាយករងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងឧកញ៉ា ឡេង ឬទ្ធី ប្រធានតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម។

បន្ទាប់ពីប្រសាសន៍សម្តែងនូវការស្វាគមន៍របស់ ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តម ហ៊ុញ ជុងដឹក និងឧកញ៉ា ឡេង ឬទី្ធ បានជម្រាបជូន​ឯកឧត្តមរដ្ឋមន្ត្រីអំពី​គោលបំណង​នៃជំនួបសវនាការនាពេលនេះ គឺដើម្បីរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីអំពីវឌ្ឍនភាព ដំណាំកៅស៊ូ របស់បណ្តាក្រុមហ៊ុនដែលស្ថិតក្នុងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបច្ចុប្បន្នស្ថានភាពទូទៅនៃដំណាំកៅស៊ូមានការដុះលូតលាស់ល្អ ទោះបីប៉ុន្មានឆ្នាំចុងក្រោយនេះជួបបញ្ហា ការកើនឡើងកំដៅដោយការប្រែប្រួលអាកាសធាតុ ហើយរហូត​មកពេលនេះដំណាំកៅស៊ូភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលផ្តល់ផលអាចចៀជ័របាន។ ក្នុងនោះភាគីភ្ញៀវក៏បានលើកឡើងពីគោលបំណងមួយទៀតគឺដើម្បីជូនពរ ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវព្រមទាំងក្រុមគ្រួសារក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នព្វស័ក ព.ស ២៥៦១ ដែលឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ភាគីសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានស្នើសុំឯកឧត្តមរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអញ្ចើញទៅបំពេញ​ទស្សនៈកិច្ចផ្លូវការ​សម្ពន័្ធឧស្សាហកម្មកៅស៊ូសាធារណៈរដ្ឋសង្គមនិយមវៀតណាមនាពេលវេលាសមស្របណាមួយ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍សំដែងនូវការអបអរសាទរចំពោះរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់សម្ព័ន្ធឧស្សាហកម្មវៀតណាម ព្រមទាំងចាត់ទុកការអនុវត្តគម្រោង​វិនិយោគដីសម្បទានសេដ្ឋកិច្ចរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជាគឺអនុវត្តបានល្អត្រឹមត្រូវតាមកិច្ចសន្យា ហើយឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ផ្តល់នូវ​ការលើកទឹកចិត្តនិងសំណូមពរសូមឲ្យបន្តការខិតខំបន្ថែមទៀតក្នុងនោះគឺសូមឲ្យយកចិត្តទុកដាក់ប្រើប្រាស់កម្លាំងពលកម្មនៅក្នុងស្រុកឲ្យអស់លទ្ធភាព។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម