ប្រតិទិនព្រឹត្តិការណ៍

ឧសភា 2017
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសិក្ខាសាលាស្តីពី កំណែទម្រង់អភិបាលកិច្ចបរិស្ថាននៅកម្ពុជា បញ្ហាប្រឈម ដំណោះស្រាយ និងដំណើរឆ្ពោះទៅមុខ

នៅព្រឹកថ្ងៃ៣១ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារ Raffles Le Royal មានប្រារព្វសិក្ខាសាលាស្តីពី "កំណែទម្រង់អភិបាលកិច្ចបរិស្ថាននៅកម្ពុជា៖ បញ្ហាប្រឈម ដំណោះស្រាយ និងដំណើរឆ្ពោះទៅមុខ" ។ ជាគណៈអធិបតីក្នុងសិក្ខាសាលានេះ មាន៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Ruth Stewart ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំដោយសមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី (Australian Alumni Association of Cambodia) ។ បន្ទាប់ពីបានថ្លែងពីចំណាប់អារម្មណ៍រួចមក ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរគឺជាវាគ្មិនកិត្តិយស សម្រាប់កិច្ចពិភាក្សាគន្លឹះស្ដីពី៖ ស្ថានភាពបច្ចុប្បន បញ្ហាប្រឈម ដំណោះស្រាយដើម្បីសម្រេចបានការអភិវឌ្ឍន៍ដោយចិរភាពនៅកម្ពុជា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម