ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នេះ នៅវត្តក្រូចសើច ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះ មូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៦០០នាក់។

សូមបញ្ចាក់ថា វេទិកានេះគឺមានគោលបំណងចង់ដឹងពីសុខទុក្ខ កង្វល់ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការរស់នៅបងប្អូនប្រជាពលរដ្ឋអោយកាន់តែភាពល្អប្រសើរ។ ឆ្លៀតក្នុងក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកជូនបងប្អូនប្រជាពលរដ្ឋពីស្ថានភាពការវិវឌ្ឍន៏នែសេដ្ឋកិច្ចជាតិ និងស្ថានភាពនយោបាយ ហើយក៏បានលើកឡើងនូវបញ្ហាទីផ្សារកសិផលកសិកម្ម ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំជំរុញការនាំចេញពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្នក្រសួងកំពុងលើកទឹកចិត្តអោយវិស័យឯកជនចូលរួមអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាទីផ្សារ និងតម្លៃកសិផលជូនកសិករ។

ឆ្លៀតក្នុងឱកាសនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាដែលកំពុងប្រឈមដូចជា ការនេសាទខុសច្បាប់ បញ្ហាទីផ្សារនិងតម្លៃកសិផល ការតបណ្តាញអគ្គិសនី ការស្តារប្រឡាយទឹក ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងចាត់អោយក្រុមការងារថ្នាក់ខេត្តចុះពិនិត្យ និងអនុវត្តការងារតបណ្តាញអគ្គិសនី ជួសជុលផ្លូវលំជនបទ និងជួសជុលប្រព័ន្ធធារាសាស្រ្តជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម