ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធី សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការលុបបំបាត់ការធ្វើនេសាទខុសច្បាប់

កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសហភាពអឺរុប និងអង្គការFAO បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលុបបំបាត់ការធ្វើនេសាទខុសច្បាប់ គ្មានការអនុញាត និងគ្មានរបាយការណ៍ និងគម្រោងកិច្ចសហប្រតិបត្តិការ គាំទ្របច្ចេកទេសដើម្បីធានានិរន្តរភាពជលផល ដែលបានប្រព្រឹត្តធ្វើទ្បើងនៅសណ្តាគារ សុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ចើញចូលរួមដោយអគ្គរដ្ឋទូតអ៊ឺរុបប្រចាំកម្ពុជា តំណាងអង្គការFAO ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តពាក់ព័ន្ធ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនិងលក្ខខណ្ឌរបស់ EC-DG Mare ក្នុងការរៀបចំផែនការសកម្មភាព ដើម្បីប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ និងដើម្បីដាក់ឲ្យដំណើការគម្រោងសម្របសម្រួលកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការស្បៀងអាហារ និងកសិកម្ម។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម