ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប លោក Yaron Tamir នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិកម្ម នៃប្រទេសអ៊ីស្រាអ៊ែល ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោក Yaron Tamir នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិកម្ម នៃប្រទេសអ៊ីស្រាអ៊ែល នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ។

លោក Yaron Tamir បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតអោយលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកមានប្រសាសន៏ថា កន្លងមកមជ្ឈមណ្ឌលរបស់លោក បានសហការជាមួយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយបានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ៣០៨នាក់ លើបច្ចេកទេសកសិកម្មចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦រួចមកហើយ។ ហើយលោកបានបន្តថា ក្នុងឆ្នាំ២០១៧ ក៏ដូចជាឆ្នាំបន្តបន្ទាប់ លោក នឹងខិតខំបង្កើនកូតានិស្សិតដែលត្រូវបណ្តុះបណ្តាលបន្ថែមទៀត។ ក្រៅពីនេះ លោកក៏បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់ទីតាំងមួយកន្លែងដែលមានទំហំប្រមាណ ២០ហិកតា ដល់មជ្ឈមណ្ឌលរបស់លោក ដើម្បីរៀបចំជាកសិដ្ឋានគំរូសម្រាប់និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្តាលពីប្រទេសអ៊ីស្រាអែល ក្នុងការបន្តការសិក្សាស្រាវជ្រាវ និងអនុវត្តផ្ទាល់បន្ថែមនៅកម្ពុជា ហើយក៏អាចផ្តល់ឱកាសដល់កសិករផ្ទាល់ទទួលបាននូវការបណ្តុះបណ្តាលពីបច្ចេកទេស និងបច្ចេកវិទ្យាកសិកម្មថ្មីៗពីប្រទេសអ៊ីស្រាអែលផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៏ និងថ្លែងអំណរគុណចំពោះ មជ្ឈមណ្ឌលបណ្តុះបណ្តាលកសិកម្ម ដែលកន្លងមកបានផ្តល់ការបណ្តុះបណ្តាលកសិកម្ម ដល់និស្សិតកម្ពុជា ចំនួន ៣០៨ និងបន្តបណ្តុះបណ្តាលដល់និស្សិតកម្ពុជាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិដ៏ល្អរវាងរដ្ឋាភិបាលអ៊ីស្រាអែល ជាមួយកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៏ធនធានមនុស្សក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា កម្ពុជាជាប្រទេសដែលមានសក្តានុពលកសិកម្ម ព្រោះកម្ពុជាមានគុណសម្បត្តិដី និងទឹកក្នុងការធ្វើការដាំដុះដំណាំកសិកម្ម ដូច្នេះកម្ពុជាត្រូវកែប្រែនូវផ្នត់គំនិតពីការធ្វើកសិកម្មបែបបុរាណ ទៅជាកសិកម្មទំនើប នោះទើបវិស័យកសិកម្មនៅកម្ពុជា មានសន្ទុះទៅមុនលឿន និងអាចឈានទៅប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិបាន។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម