ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ហើយនិងលោកជំទាវ នាង ឆាយ៉ាណា តំណាងក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនា

នៅរសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ នេះ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីនារីអន្តរជាតិ ៨ មិនា ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី និងលោកជំទាវ ហើយនិងលោកជំទាវ នាង ឆាយ៉ាណា តំណាងក្រសួងកិច្ចការនារី ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ត្រីនារីជាថ្នាក់ដឹកក្នុងអគ្គលេខាធិការដ្ឋានក្រសួង អង្គភាពជំនាញក្រសួង មន្ត្រីរាជការនារី និងឯកឧត្ដម អស់លោក ជាថ្នាក់ដឹកនាំអង្គភាពជំនាញក្រសួង យ៉ាងច្រើនកុះករ។

ក្រោយពីតំណាងនារីក្រសួងឡើងអានប្រវត្តិទិវាអន្តរជាតិនារី ០៨មិនា ធ្វើការប្ដេជ្ញាចិត្ត និងរាយការណ៍ពីលទ្ធផលការងារយិនឌ័រ និងកុមារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនិងចំណាប់អារម្មណ៍របស់លោកជំទាវ នាង ឆាយ៉ាណា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី រួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានធ្វើការសំណេះ សំណាលក្នុងអង្គពិធី ដែលមានខ្លឹមសារសំខាន់ៗជាអាទិ៍: អំពីប្រវត្តិសាស្ត្រខ្មែរ ដែលឆ្លុះបញ្ចាំងអំពីសង្គមមាតាធិបតេយ្យ ដែលមានស្ត្រីជាមេ ជាអ្នកដឹកនាំ អំពីវីរៈភាពរបស់ស្ត្រីកម្ពុជាក្នុងការទ្រទ្រង់គ្រួសារ រែកពន់បន្ទុកគ្រួសារគ្រប់សព្វសារពើ ហើយដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ការលើកស្ទួយសមត្ថភាពនិងឋានៈ តួនាទីរបស់ស្ត្រី ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ការលើក កម្ពស់ស្ត្រីក្នុងតុល្យភាព សមភាពយិនឌ័រក្នុងសកម្មភាពការងាររបស់ក្រសួង ស្ថាប័ន លើគ្រប់វិស័យ ជារួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ប្រទេសជាតិ (សូមរកអានសុន្ទរកថារបស់ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងរូបភាពខាងលើ)។

ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងលោកជំទាវបានផ្តល់ជូនថវិកាដល់មន្ត្រីរាជការនារី ២០០ ០០០រៀល និងវត្ថុអនុស្សាវរីយ៍មួយកព្ចាប់ក្នុងម្នាក់ៗផងដែរ៕

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម