ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធី សិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីវិនិយោគព្រៃឈើ

កាលពីព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយាល់ មានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីវិនិយោគព្រៃឈើ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងបរិស្ថាន នាយកធនាគារអភិវឌ្ឍន៏អាស៊ីប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៏ អង្គការមិនមែនរដ្ឋាភិបាល មន្ទីររាជធានីខេត្ត និងសហគមន៏ព្រៃឈើ ប្រមាណ100នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ស្វែងយល់ពីការអភិវឌ្ឍន៏វិស័យព្រៃឈើ ពិសេសការបង្កលក្ខណៈឲ្យយើងទាំងអស់គ្នាមានឱកាសប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លុះបញ្ជាំងឲ្យឃើញអំពីបញ្ហាប្រឈមនានា និងដំណោះស្រាយរួមគ្នាដើម្បីរៀបចំផែនការវិនិយោគព្រៃឈើប្រកបដោយភាពជោគជ័យស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើអោយអង្គសិក្ខាសាលាផ្តោតការពិភាក្សាលើចំណុចសំខាន់មួយចំនួនដូចជា

១.ភាពស្របគ្នាទៅនឹងគោលនយោបាយព្រៃឈើជាតិ និងបទប្បញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា

២.សារៈប្រយោជន៍រួមទាំងតម្លៃសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលទទួលបានពីការវិនិយោគវិស័យព្រៃឈើ

៣.សកម្មភាពសំខាន់ៗដែលត្រូវរៀបចំតាមលំដាប់អាទិភាពសម្រាប់ការអនុវត្តគម្រោងក្នុងខេត្តគោលដៅ សមត្ថភាព និងធនធានរបស់ស្ថាប័នក្នុងការអនុវត្តគម្រោងដែលបាន និងកំពុងស្នើឡើង និង

៤.បញ្ហាប្រឈមដែលជាឧបសគ្គដល់ការវិនិយោគនេះ។ ទន្ទឹមនឹងនេះ ក្រសួងកំពុងពិនិត្យ និងធ្វើការជ្រើសរើសទីតាំងសម្រាប់ធ្វើការវិនិយោគ ជាពិសេសតំបន់សម្បទានដីសេដ្ឋកិច្ច ដែលបាននិរាករណ៏កន្លងមក ដើម្បីដាំដុះព្រៃឡើងវិញ ដោយក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបំពេញនីតិវិធីចុះបញ្ជីដី និងធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ដើម្បីឈានទៅកាត់បន្ថយ ជំលោះបញ្ហាដីធ្លីក្នុងពេលវិនិយោគ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថាអង្គសិក្ខាសាលា គួរជំរុញលើកទឹកចិត្តដល់សហគមន៏ព្រៃឈើ ក្នុងការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការទន្រ្ទានដីព្រៃ និងកាត់បន្ថយភាពក្រីក្រ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម